ព័ត៌មានអន្តរជាតិ

លោក Schwab ស្ថាបនិកវេទិកា សេដ្ឋកិច្ចពិភពលោក ដែលកើតនៅឆ្នាំ ខាលអះអាងថា ៖ បទពិសោធន៍ របស់ចិន អាចចាត់ទុកជាបទពិសោធន៍ សម្រាប់យកទៅដោះស្រាយ បញ្ហាជាសកល

ថ្ងៃទី១៧ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងសន្និសីទតាមប្រព័ន្ធវីដេអូ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២ នៅក្រុងប៉េកាំង ។ ចាប់ពីឆ្នាំ២០១៧ ដែលលោកបានលើកឡើង នូវគំនិតរបស់ចិន អំពីការធ្វើសកលភាវូបនីយកម្ម សេដ្ឋកិច្ច ដល់ឆ្នាំ២០២១ លោកបានផ្តួចផ្តើមពីការគាំពារ ពហុភាគីនិយម រហូតដល់ឆ្នាំនេះ លោកបានលើកឡើង ពីផែនការ សម្រាប់ការ រួមគ្នាបង្កើតពិភពលោក ដ៏ល្អបវរ ក្រោយជំងឺកូវីដ១៩ ។ ក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ លោក Xi Jinping ប្រធាន រដ្ឋចិនបានថ្លែងសុន្ទរកថា បីលើកក្នុងវេទិកា សេដ្ឋកិច្ចពិភពលោក ដែលសុទ្ធតែជាខណៈពេលគន្លឹះ នៃបម្រែបម្រួល របស់ពិភពលោក ។

ទាក់ទិននឹងរឿងនេះ លោក Schwab ស្ថាបនិក និងជាប្រធានប្រតិបតិ្ត នៃវេទិកាសេដ្ឋកិច្ចពិភពលោក សម្គាល់ឃើញថា សុន្ទរកថារបស់លោក Xi Jinping ប្រធានរដ្ឋចិន ដែលបានថ្លែងក្នុងវេទិកាដាវ៉ូស សុទ្ធតែពាក់ព័ន្ធ នឹងការសាកល្បងដែលពិភពលោក បាននិងកំពុងប្រឈមមុខ ជាមួយគ្នា ។

ឆ្នាំ២០១៧ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញ ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នេះជាលើកដំបូងហើយ ដែលប្រធានរដ្ឋចិន ចូលរួមវេទិកានេះ ។ ក្នុងវេទិកាជាសកលលើកនេះ លោក Xi Jinping បានបញ្ចេញ សញ្ញាជាប្រវតិ្តសាស្ត្រ ទៅកាន់ពិភពលោក ក្នុងគ្រាដែលការគាំពារ និយម ជាតិសាសន៍និយម បានងើបឡើង វិញ លោកបានផ្ញើសារព្រមាន ចំពោះការធ្វើផ្ទុយពីការ សកភាវូបនីយកម្ម ព្រមទាំងអំពាវនាវ ឱ្យធ្វើកិច្ចសហប្រតិបតិ្តការ ជាសកល ។ បច្ចុប្បន្ននេះ យើងត្រូវការ របៀបវារៈជាសកល ដែលមានភាពកាន់តែខ្លាំងក្លា ដើម្បីដោះស្រាយបញ្ហាទាំងអស់ ដែលយើងបាននិង កំពុងប្រឈមជាមួយគ្នា ។

លោក Schwab បានសម្គាល់ឃើញថា ជំងឺឆ្លងដែលរីករាលដាលយ៉ាង ទូលំទូលាយបែបនេះបាន បង្ហាញឱ្យឃើញថា មនុសយើងគឺពឹងផ្អែកគ្នា និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ យើងមិនអាចដោះស្រាយបញ្ហា ដោយខ្លួនឯងទេ យើងត្រូវសន្ទនាគ្នា ត្រូវធ្វើកិច្ចសហប្រតិបតិ្តការជួយគ្នា ។ ប្រទេសចិនអាចរួមចំណែកជា បទពិសោធន៍របស់ខ្លួន សម្រាប់ឱ្យប្រទេសផ្សេងយកទៅធ្វើជាបទពិសោធន៍ សម្រាប់ដោះស្រាយ បញ្ហាជាសកល ។ ដូច្នេះខ្ញុំសង្ឃឹមថា យើងអាចប្រឈម នឹងការសាកល្បងទាំងនេះ លើមូលដ្ឋាន នៃបទពិសោធន៍និង ដំណើរឆ្លងកាត់ របស់យើង ៕

To Top