ព័ត៌មានអន្តរជាតិ

យោធាមីយ៉ានម៉ា ចាប់ខ្លួនអ្នកសារព័ត៌មាន ថែមទៀត ក្នុងការបង្ក្រាប ប្រព័ន្ធផ្សព្វផ្សាយ

បរទេស៖ អ្នកពិនិត្យលើ ការបោះពុម្ពកាសែតមួយ បាននិយាយថា យោធារបស់ប្រទេសមីយ៉ានម៉ា នាពេលថ្មីៗនេះ បានចាប់ខ្លួនមនុស្សចំនួន៣នាក់ ដែលធ្វើការងារឲ្យទីភ្នាក់ងារសារព័ត៌មានឯករាជ្យ Dawei Watch ហើយនេះគឺជាការចាប់ខ្លួនដ៏ថ្មីបំផុត ក្រោមការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយ ដែលបានកើតមានឡើង ចាប់តាំងពីមានរដ្ឋប្រហារកាលពីឆ្នាំមុនមក។

និពន្ធនាយក ដែលសុំមិនបញ្ចេញឈ្មោះព្រោះតែភាពរសើបនៃបញ្ហារូបនោះ បាននិយាយប្រាប់ថា លោកស្រី Moe Myint ជាអ្នកសារព័ត៌មាន មានវ័យ៣៥ឆ្នាំនិងជាម្ដាយមានកូន៣នាក់ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអង្គារ ក្នុងទីក្រុង Dawei ជាទីក្រុងមួយស្ថិតនៅក្នុងប្រទេសមីយ៉ានម៉ាភាគខាងត្បូង។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា អ្នកសារព័ត៌មានផ្សេងទៀត គឺលោក Ko Zaw មានវ័យ៣៨ឆ្នាំ និងលោក Thar Gyi ជាអ្នកករចនារូបភាពលើគេហទំព័រមានវ័យ២១ឆ្នាំ ត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃពុធ។

និពន្ធនាយក ដែលបានស្នើឲ្យមាការដោះលែង ពួកគេភ្លាមៗនោះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ពួកគេនាពេលបច្ចុប្បន្នេះ កំពុងត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍ប៉ូលិសមួយក្នុងទីក្រុង Dawei ហើយមូលហេតុ នៃការចាប់ខ្លួនពួកគេនោះ គឺនៅតែមិនទាន់ដឹងច្បាស់នៅឡើយនោះទេ៕

ប្រែសម្រួល៖ប៉ាង កុង

To Top