ព័ត៌មានអន្តរជាតិ

ប្រទេសចិន បង្ហាញផែនការអភិវឌ្ឍន៍ បណ្តាញដឹកជញ្ជូន រហូតដល់ឆ្នាំ២០២៥

ប៉េកាំង ៖ ទីភ្នាក់ងារព័តមានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹង កាលពីពេលថ្មីៗនេះថា ប្រទេសចិន បានបង្ហាញពីផែនការមួយ ដែលគូសបញ្ជាក់ អំពីគោលដៅសំខាន់ៗ សម្រាប់ការអភិវឌ្ឍបណ្តាញ ដឹកជញ្ជូន ក្នុងដំណាក់កាលផែនការ ៥ឆ្នាំ លើកទី១៤ (២០២១-២០២៥) ។

ផ្លូវរថភ្លើងល្បឿនលឿន នឹងលាតសន្ធឹងដល់ប្រវែង សរុប៥០.០០០គីឡូម៉ែត្រ ក្នុងឆ្នាំ២០២៥ ពោលគឺកើនឡើងពី៣៨ .០០០គីឡូម៉ែត្រ ក្នុងឆ្នាំ២០២០ ហើយប្រវែង២៥០គីឡូម៉ែត្រ ត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់លើ៩៥ ភាគរយ នៃទីក្រុងដែលមានប្រជាជន លើសពី៥០០.០០០នាក់ យោងទៅតាមឯកសារ ដែលបានចេញផ្សាយ ដោយក្រុមប្រឹក្សារដ្ឋ ។

ប្រទេសនេះនឹងមានផ្លូវរថភ្លើងប្រវែង១៦៥.០០០គីឡូម៉ែត្រក្នុងឆ្នាំ២០២៥ ពោលគឺកើនឡើងពី១៤៦.០០០គីឡូម៉ែត្រកាលពី៥ឆ្នាំមុន ។ អាកាសយានដ្ឋាន ស៊ីវិល ជាង២៧០កើនឡើងពី២៤១ ហើយផ្លូវប្រវែង១០.០០០គីឡូម៉ែត្រ នៃខ្សែរថភ្លើងក្រោមដី នៅក្នុងទីក្រុង កើនឡើង ពី៦.០០០គីឡូម៉ែត្រ ហើយ ផ្លូវល្បឿនលឿន ១៩០.០០០គីឡូម៉ែត្រ កើនឡើងពី១៦១.០០០ គីឡូម៉ែត្រ និងផ្លូវទឹក ក្នុងកម្រិតខ្ពស់១៨.៥០០ គីឡូម៉ែត្រ កើនឡើងពី១៦.១០០គីឡូម៉ែត្រ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top