បរទេស៖ប្រទេសចិនប្រទេសអ៊ីរ៉ង់និងប្រទេសរុស្សីត្រូវបានកាសែតបរទេសចេញផ្សាយនៅថ្ងៃនេះកំពុងត្រៀមរៀបចំផែនការក្នុងការធ្វើសមយុទ្ធយោធាកងទ័ពជើងទឹករួមគ្នាមួយ
នាពេលខាងមុខដើម្បីអាចប្រឈមមុខទៅនឹងសំពាធដោយសារអាមេរិកបាន។
កងកម្លាំងកងទ័ពជើងទឹករបស់រុស្សីប្រចាំតំបន់ប៉ាស៊ីហ្វិកបានបញ្ជាក់ថាកងកម្លាំងកងទ័ពជើងទឹកដែលមានរួមទាំងនាវាបំពាក់អាវុធមីស៊ីលនាវាប្រឆាំងនាវាមុជទឹកបានចុះចតរួចជាស្រេចនៅនឹងផែសមុទ្ររបស់អ៊ីរ៉ង់ដែលមានស្ថិតនៅក្នុងឈូងសមុទ្រហ្គោហ្ល្វ Chabahar។
ប្រភពដដែលបានបញ្ជាក់នៅថ្ងៃអង្គារម្សិលមិញថាមន្ត្រីប្រតិភូតំណាងឲ្យប្រទេសទាំងបីនឹងធ្វើការពិភាក្សាគ្នាតាមវិដេអូដើម្បីអាចត្រៀមរៀបចំព្រឹត្តិការណ៍នេះឡើងប៉ុន្តែដោយមិនទាន់បញ្ជាក់ពីព័ត៌មានលំអិតបន្ថែមឡើយ៕ ប្រែសម្រួល៖ស៊ុនលី