ព័ត៌មានអន្តរជាតិ

ជំនួយយោធា កញ្ចប់ដំបូង របស់អាមេរិក បញ្ជូនមកដល់ប្រទេស អ៊ុយក្រែន

បរទេស ៖ នៅថ្ងៃសៅរ៍នេះស្ថានទូតអាមេរិក ប្រចាំនៅក្នុងទីក្រុងកៀវ បានប្រកាសថា ផ្នែកមួយនៃកញ្ចប់ជំនួយយោធា ប្រមាណជា២០០លានដុល្លារ សម្រាប់យោធា អ៊ុយក្រែន បានធ្វើដំណើរ មកដល់ ប្រទេសនេះហើយ កាលពីព្រឹកថ្ងៃដដែលនេះ ។

ស្ថានទូតអាមេរិក បានបង្ហោះនៅលើបណ្តាញ សង្គមហ្វេសប៊ុកថា ជំនួយយោធាទាំងអស់នេះ ប្រើប្រាស់សម្រាប់កិច្ចការពារជាតិ របស់អ៊ុយក្រែន និងវាក៏ជាការប្តេជ្ញា ចិត្តយ៉ាងខ្លាំងក្លា របស់អាមេរិក ចំពោះ ប្រទេសអ៊ុយក្រែន ។

ទោះបីជាយ៉ាង ណាក្តីគេដឹងដែរថា ប្រទេសរុស្សី កន្លងមកតែងតែបានធ្វើការទាមទារ មិនឲ្យអ៊ុយក្រែនអាចចូលជា សមាជិករបស់ណាតូ ឡើយហើយមកដល់ ពេលនេះ យោធារុស្សី ជាច្រើនម៉ឺននាក់បានត្រៀម ខ្លួននៅក្បែរព្រំដែនអ៊ុយក្រែន ដែលវាបានបង្កើតបានទៅជាភាពគម្រាមកំហែង ដ៏ធំមួយសម្រាប់អ៊ុយក្រែនបូករួមទាំង សម្ព័ន្ធមិត្តអាមេរិកនិងអឺរ៉ុបផង ៕

ប្រែសម្រួល៖ស៊ុនលី

To Top