បរទេស៖យោងតាមការចេញផ្សាយរបស់ RT.comនៅថ្ងៃនេះបានឲ្យដឹងថា ចំនួននៃអ្នកស្លាប់និងរបួសបានកើនឡើងជាបន្តបន្ទាប់ នៅក្រោយហេតុការណ៍ វាយប្រហារតាមអាកាស ដោយកងកម្លាំងយោធារបស់អារ៉ាប៊ីសាអូឌីត ទៅលើប្រទេសយេមែន។
នេះគឺជាសកម្មភាពវាយប្រហារមួយចុងក្រោយ ដែលធ្វើឡើងដោយកងកម្លាំងពិសេស របស់អារ៉ាប៊ីសាអូឌីតទៅលើក្រុមឧទ្ទាម Houthi ដែលកំពុងជ្រកកោន នៅក្នុងប្រទេសយេមែន។
ការវាយប្រហារដែលជឿជាក់ថា បានកំណត់យកគោលដៅ ទៅលើទីតាំងមួយចំនួន ដូចជាមន្ទីរឃុំឃាំងនិងអាកាសយានដ្ឋានមួយកន្លែង ដែលស្ថិតនៅភាគខាងជើងនៃទីក្រុង Sa’ada ព្រមទាំងទីតាំងអគាររបស់រដ្ឋាភិបាលយេមែន មួយចំនួនទៀតផងដែរ។
ក្រុមអ្នករងរបួសជាច្រើន រយនាក់បាននាំគ្នាសម្រុកចូល ទៅកាន់មន្ទីរពេទ្យ Al Gumhourriyeh របស់ទីក្រុងដែលក្នុងនោះតួលេខចុងក្រោយ មានចំនួន១៣៨នាក់ ដែលទទួលរងរបួស និងប្រមាណជា៧០នាក់ទៀតបាត់បង់ជីវិត៕ ប្រែសម្រួល៖ស៊ុនលី