បរទេស៖ ការគំរាមកំហែងរបស់ រដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងការបណ្តេញបុគ្គលិក សេវាសុខភាពជាតិ (NHS) ដែលមិនបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ទំនងជាត្រូវបានពន្យារពេល ចំពេលមានការភ័យខ្លាចនៃការបះបោរ របស់គណបក្សអភិរក្ស ប្រឆាំងនឹងនាយករដ្ឋមន្ត្រី Boris Johnson, នេះបើយោងតាមកាសែត The Telegraph ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រភពដែលសុំមិនបញ្ចេញឈ្មោះ ពីរដ្ឋាភិបាល បានប្រាប់សារព័ត៌មានកាលពីថ្ងៃសៅរ៍ថា វ៉ាក់សាំងកាតព្វកិច្ច ប្រហែលជាត្រូវបាន “ទាត់ចោល” ហើយពន្យារពេលប្រាំមួយខែ ទោះបីជាមិនត្រូវបាន លុបចោលទាំងស្រុងក៏ដោយ។
សារព័ត៌មាន Telegraph បានរាយការណ៍ថា រដ្ឋាភិបាលភ័យខ្លាច ការបះបោរនៅខាងក្រោយ ខណៈដែលសមាជិកសភាមួយចំនួន កំពុងរៀបចំដាក់ញត្តិដាក់ សេចក្តីទុកចិត្តលើលោក Johnson ប្រសិនបើគាត់ជាប់ពាក់ព័ន្ធ នៅក្នុងភាគីផ្សេងទៀត នៅវិមាន Downing Street ដែលត្រូវបានចោទប្រកាន់ កាលពីឆ្នាំមុនក្នុងការរំលោភលើការរឹតបន្តឹង Covid-19។ ប្រភពមួយបានប្រាប់កាសែតថា “ចំនួនច្រើន” នៃរដ្ឋមន្ត្រីរដ្ឋាភិបាល និងសមាជិកសភា គឺពួកគេអាចនឹងសុខចិត្តបោះឆ្នោត ដកសេចក្តីទំនុកចិត្តលើលោក Johnson ។
សមាជិកសភាដែលទាក់ទង នឹងគណបក្សអភិរក្ស ដែលមិនសូវជាពេញចិត្ត បានអំពាវនាវឱ្យលុបចោល វ៉ាក់សាំងកាតព្វកិច្ចដាល់ទៅលើមន្រ្តី NHS ដោយលើកហេតុផលថា វានឹងបណ្តាលឱ្យមានការខ្វះខាត បុគ្គលិកបន្ថែមទៀតនៅពេល ដែលសេវាសុខភាពស្ថិតនៅក្រោម សម្ពាធធំរួចទៅហើយ ៕
ប្រែសម្រួលៈ ណៃ តុលា