ព័ត៌មានអន្តរជាតិ

មេបញ្ជាការជាន់ខ្ពស់ អាល្លឺម៉ង់មួយរូប លាលែងពីតំណែង ក្រោយថ្លែងការណ៍ ស្តីអំពីអ៊ុយក្រែន

បរទេស ៖ មន្ត្រីយោធាជើងទឹកជាន់ខ្ពស់មួយរូប របស់អាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍ បានប្រកាសលាលែង ចេញពីតំណែង បន្ទាប់ពីលោកបានធ្វើឲ្យមានការភ្ញាក់
ផ្អើលតាមរយៈសេចក្តីថ្លែងការណ៍ ដែលលោកបានធ្វើ ចំពោះអ៊ុយក្រែននិង រុស្សីប៉ុន្មានថ្ងៃមុន ។

កាលពីថ្ងៃសុក្រថ្លែងទៅកាន់ព្រឹត្តិការណ៍មួយ ក្នុងប្រទេសឥណ្ឌាលោក Kay Achim Schoenbach មេបញ្ជាការរង របស់អាល្លឺម៉ង់ បាននិយាយថាអ៊ុយក្រែន
គឺនឹងមិនអាចទាមទារយកតំបន់ Crimea ដែលរុស្សីបានកាន់កាប់ កាលពីឆ្នាំ២០១៤នោះមកវិញឡើយហើយលោក Schoenbach បានបន្តទៀតថាភាពចាំ
បាច់នៅពេលនេះគឺគួរតែមានរុស្សីនៅខាងអឺរ៉ុបដើម្បីប្រឈមមុខទៅនឹងប្រទេសចិន ដូចនេះលោកប្រធានាធិបតីរុស្សី Vladimir Putin គួរតែត្រូវបានគោរព
ជាងនេះ ។

ក្រោយថ្លែង របស់មន្ត្រីជាន់ខ្ពស់រូបនេះ វិដេអូរបស់គាត់ត្រូវបានចែកចាយ និងបង្កទៅជាកំហឹងពាសពេញ ប្រទេសអ៊ុយក្រែន និងថែមទាំងបង្កបញ្ហា ទៅដល់ស្ថាន ទូតអាល្លឺម៉ង់ នៅអ៊ុយក្រែន ទៀតផង។

នៅល្ងាចថ្ងៃសៅរ៍ លោក Schoenbach បានធ្វើការស្នើសុំលាលែង ពីតំណែងដើម្បីកុំឲ្យមានការរីករាលដាល នៃបញ្ហានេះបន្ថែមទៀត ហើយវាក៏ត្រូវបានទទួលយកដោយ រដ្ឋមន្ត្រីក្រសួងការពារជាតិ អាល្លឺម៉ង់ រួចរាល់ហើយដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top