ព័ត៌មានអន្តរជាតិ

ភរិយាអតីតបេក្ខភាព ប្រធានាធិបតីកូរ៉េខាងត្បូង គំរាមថានឹងដាក់គុក អ្នកសារព័ត៌មានណា ដែលនិយាយរិះគន់ខ្លាំង

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ថា គណបក្សប្រឆាំងកូរ៉េខាងត្បូង មួយកំពុងតស៊ូនៅថ្ងៃចន្ទនេះ ដើម្បីទប់ទល់នឹងការដួលរលំ បន្ទាប់ពីភរិយារបស់បេក្ខជន ប្រធានាធិបតីរបស់ខ្លួនបានគំរាម “ដាក់ចាប់អ្នកសារព័ត៌មាន ទាំងអស់ដាក់គុក” ដែលនិយាយរិះគន់ប្តីរបស់គាត់ ។

នេះជារឿងអាស្រូវលើកទី២ហើយ ដែលបានវាយលុកបេក្ខភាព គណបក្សអំណាចប្រជាជន លោក Yoon Suk-yeol ចាប់តាំងពីការថតខ្សែអាត់ និងការថតចម្លងពីតុលាការ របស់ប្រពន្ធគាត់ដែលបាននិយាយ ទៅកាន់អ្នកកាសែត បានក្លាយជារឿងសុះសាយ ជាសាធារណៈកាលពីសប្តាហ៍មុន បន្ទាប់ពីមានការតទល់គ្នានៅតុលាការ ។

លោក Yoon ត្រូវបានជាប់គាំងនៅក្នុងការ ប្រជែងដ៏តឹងតែងជាមួយ បេក្ខជនគណបក្សប្រជាធិបតេយ្យលោក Lee Jae-myung នៅមុនការបោះឆ្នោតប្រធានាធិបតី ដែលនឹងប្រព្រឹត្តទៅនៅខែមីនា ដោយការបោះឆ្នោតនាពេលថ្មីៗនេះ បានធ្លាក់ចុះក្នុងកម្រិតមួយ ដែលបង្កឡើងដោយសារកំហុសមួយនេះ ។

លោកស្រី Kim Keon-hee បានលើកឡើងសំដៅទៅ ការិយាល័យប្រធានាធិបតី ក្នុងការអត្ថាធិប្បាយចុងក្រោយនេះថា “ប្រសិនបើខ្ញុំនាំរឿងនេះ ទៅដល់វិមានប្រធានាធិបតី ហៅថា Blue House នោះ ខ្ញុំនឹងដាក់ពួកគេទាំងអស់គ្នាក្នុងគុក” ។

គាត់បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយរិះគន់ទំនង ជានឹងត្រូវកាត់ទោសក្រោម ការគ្រប់គ្រងអនាគតរបស់ស្វាមីគាត់ ។

គាត់បានប្រាប់ដល់អ្នកកាសែត ក្នុងការអត្ថាធិប្បាយដែលថតបានថា “ប៉ូលិសនឹងចោទប្រកាន់ពួកគេ ថាតើ យើងបញ្ជាពួកគេឬអត់” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top