ព័ត៌មានអន្តរជាតិ

បទវិភាគ៖​ ការបង្ការ​ជំងឺកូវីដ​១៩ តាម​បែប​វិទ្យាសាស្ត្រ​ជំរុញ​ ដល់​​ការប្រកួត​កីឡា​អូឡាំពិក​ រដូវរងា​ក្រុងប៉េកាំង​ ឱ្យប្រព្រឹត្ត​ទៅ​ដោយរលូន​​

ការប្រកួត​កីឡាអូឡាំពិក​រដូវរងា ​ក្រុងប៉េកាំង ឆ្នាំ២០២២ ​ជិតនឹង​បើកធ្វើ​ ហើយ​ក្រុងប៉េកាំង​ក៏បាន​ឈានចូល ​រយៈពេល​ការប្រកួត​កីឡា អូឡាំពិក​រដូវរងា​ផងដែរ​ ។ ​បច្ចុប្បន្ននេះ​ ជំងឺកូវីដ​១៩ នៅតែ​បន្តរីក​រាលដាល​ នៅទូទាំង​ពិភពលោក​ ជាពិសេស​ ការរាតត្បាត​នៃវីរុស​បម្លែងថ្មី​ ដូចជាវីរុស​ប្រភេទ​ ​Omicron ​ជាដើម​ បាន​នាំមកនូវ​ភាពមិន​ប្រាកដប្រជា​យ៉ាងខ្លាំង​ដល់​ស្ថានភាព​ជំងឺកូវីដ១៩ ​ទូទាំង​ពិភពលោក​ ។ដូច្នេះ ​ការធានា​បាននូវ​ការបង្ការ​ជំងឺកូវីដ១៩​ ក្នុង​កំឡុងពេល​ប្រកួត​កីឡា​អូឡាំពិក​ រដូវរងា​ក្រុងប៉េកាំង​ឱ្យបានល្អ​ដោយ​ពេញទំហឹង​គឺ មាន​សារសំខាន់​ណាស់ ។

ប្រឈមនឹង​កម្លាំង​សម្ពាធពីរគឺ ​“ការបង្ការ​ករណីឆ្លង​ពីបរទេស​ និង​បង្ការកុំឱ្យ​មាន​ការ រីក​រាលដាល​ម្តងទៀត​ក្នុងស្រុក”​ ក្រុងប៉េកាំង​កំពុងបង្កើន​ វិធានការ​បង្ការនិង​គ្រប់គ្រង​ជំងឺកូវីដ១៩ ​ដោយ​ប្រើប្រាស់​មធ្យោបាយ​ វិទ្យាសាស្ត្រ​និង​បច្ចេកទេស​ច្រើនបែប​យ៉ាង ​ដើម្បីជំរុញ​ការបង្ការ​ជំងឺកូវីដ១៩​ នៃការប្រកួត​កីឡាអូឡាំពិក ​រដូវរងា​ដោយ​គ្រប់ជ្រុង​ជ្រោយ​និងជំរុញ​ដល់​​​ការប្រកួត​កីឡា​អូឡាំពិក ​រដូវរងា​ក្រុងប៉េកាំង​ ឱ្យប្រព្រឹត្តទៅ​ដោយរលូន ។

ខណ្ឌ​ Haidian ​ក្រុង​ប៉េកាំង​មាន​កីឡដ្ឋាន​ប្រកួត​ចំនួនពីរ ​និងកីឡដ្ឋាន​​សម្រាប់​ហ្វឹកហាត់​ចំនួនបី នៃ​ការប្រកួត​កីឡា​អូឡាំពិក ​រដូវរងា​ក្រុងប៉េកាំង​ ។ ក្នុង​អំឡុងពេល​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ សាកល្បង​នៅឆ្នាំ​ទៅមិញ ​ខណ្ឌ ​Haidian ​បាន​បង្កើត​ប៉ុស្តិ៍​បង្ការ​ជំងឺកូវីដ​១៩​ ​ចំនួន​៩១កន្លែង ​​ដែលបាន​ប្រើប្រាស់​ម៉ាស៊ីន​ថតរូប​​ ចំនួនពីរ​ដែលមាន​ភីកសែល​១រយ​លាន ​ប្រព័ន្ធ​តាមដាន ​និង​ត្រួតពិនិត្យ​​​វីរុសកូវីដ​១៩ ក្នុង​ខ្យល់​អាកាសនៃ​​ទីកន្លែង​សាធារណៈ​ និងប្រព័ន្ធ​សម្លាប់​សារធាតុ​បង្ក​ជំងឺ ក្នុង​ខ្យល់​អាកាស​ ដើម្បី​គ្រប់គ្រង​និង​ធានា​ការបង្ការជំងឺ​កូវីដ១៩ ​តាមរយៈ​មធ្យោបាយ​​​បច្ចេកវិទ្យា​ ។ ​បុគ្គលិក​ការងារ​អាច​ស្កេន​កូដពិនិត្យ ព័ត៌មាន​នៅ​កន្លែង​ពិសេស​ដែល​ តភ្ជាប់នឹង​វេទិកា​ទិន្នន័យ​ធំ​ តាមរយៈ​ទិន្នន័យធំ​ដូចជា ​ការធ្វើ​តេស្ត​អាស៊ីដ​នុយគ្លេអ៊ិច​ តាម​ដាន​ត្រួតពិនិត្យ​សុខភាព​ និង​សីតុណ្ហភាព​គ្រប់ពេល​វេលា​ជាដើម​ ដើម្បីផ្តល់​​ព័ត៌មាន​ក្រើន រំលឹក​អំពី​ការគ្រប់គ្រង​​ចំពោះ​ការជួបជុំ​របស់​បុគ្គលិក​ និងស្ថានភាព​ដែល​ពាក់ព័ន្ធ ។

ព្រមពេល​ជាមួយ​គ្នានេះ ​ក៏បាន​បង្កើត​ប្រព័ន្ធ​ផ្សាយ​បន្តផ្ទាល់​​នូវ កម្មវិធីនៃ​ការប្រកួត​តាម​អនឡាញ​ ដាក់ចេញ​មនុស្សយន្ត​យាមល្បាត​វៃឆ្លាត​ មនុស្សយន្ត​ណែនាំ​ការទស្សនា​វៃឆ្លាតនិង​ប្រព័ន្ធ​គ្រប់គ្រង ​ការការពារ​សន្តិសុខ​វៃឆ្លាត​ជាដើម​ ដើម្បីផ្តល់​សេវា​ប្រកបដោយគុណភាពល្អ ​និងល្អិតល្អន់​ចំពោះ​អត្តពលិក​ ដែល​ចូលរួម​ការប្រកួត​ទៅលើ​ការងារ​សំខាន់ៗ​ដូចជា ​ការប្រកួត​ ការហូបចុក​ ការស្នាក់នៅ​ ការធ្វើ​ដំណើរ​ទៅមក និង​ការពារសន្តិសុខ​ជាដើម ។

ដោយសារ​រងផលប៉ះពាល់​ពីជំងឺ​កូវីដ១៩​ បុគ្គលិក​ការងារនៃ​ក្រុមហ៊ុន ​ផ្តល់​សេវាផ្សាយ​បន្តកីឡា​អូឡាំពិក​ មិនអាច​កំណត់​ច្បាស់ពី​ ទីតាំងថត​នៅពេល​ផ្សាយបន្ត​នៅទីតាំង​ផ្ទាល់ទេ ។​ ដូច្នេះ ​ប្រព័ន្ធ​ចម្លងតាម​កីឡដ្ឋាន​ នឹងធ្វើឱ្យ​ទិន្នន័យ​ដូចជា​សំណង់ ​និង​បច្ចេកទេស​ជាដើម​ក្លាយជា​ អ្វីដែល​អាច​មើលឃើញ​ សម្រាប់​រៀបចំ​កន្លែង​ផ្សាយបន្ត​នៅទីឆ្ងាយ ​។ ព្រម​ពេល​ជាមួយ​គ្នានេះ ​ការងារ​ជាច្រើន​ដូចជា​ខ្សែផ្លូវ​ចូល ក្នុង​កីឡដ្ឋាន​របស់​អត្តពលិក​ និង​ទស្សនិកជន​ជាដើម​ក៏អាច ​មាន​ភាពប្រសើរ​ឡើង​ដោយសារ​ប្រព័ន្ធ​នេះដែរ ។

ក្រៅពីនេះ “​ការចាក់ផ្សាយ​តាមអនឡាញ”​ ដែល​បង្កើត​ឡើង​ដោយ​ការ គណនា​ពពក ​ភាពវៃឆ្លាត​សិប្បនិម្មិត ​និង​បច្ចេកទេស​បញ្ជូន ​ទិន្នន័យ​ដោយ​ល្បឿនលឿន​ តាម​បណ្តាញ​អ៊ីនធើណេត​ ក៏នឹង​បង្ហាញ​មុខ​ជាលើកដំបូង ​ក្នុង​ការប្រកួត​កីឡា​អូឡាំពិក​ រដូវរងា​ក្រុង​ប៉េកាំង​ផងដែរ ។

ព្រឹកថ្ងៃ​ទី២៣ ខែ​មករា ​ភូមិប្រកួត​កីឡា​អូឡាំពិក ​រដូវរងា​ក្រុងប៉េកាំង​ចំនួនបី ​បាន​ចាប់ផ្តើម​បើក​ដំណើរការ​ទុកមុន ​ហើយ​អត្តពលិក​និង​ មន្ត្រី​គណៈកម្មាធិការ​កីឡាអូឡាំពិក​ប្រទេស​នានាដែល​ចូលរួម​ ការប្រកួត​កីឡាអូឡាំពិក​រដូវរងា ​កំពុង​មកដល់​ក្រុងប៉េកាំង​ជាបន្តបន្ទាប់​ ។ ដើម្បី​ប្រកួតឱ្យ​កាន់តែ​ឆាប់រហ័ស​ កាន់តែ​ខ្ពស់ ​កាន់តែ​ខ្លាំងក្លា​និងកាន់តែ​សាមគ្គីគ្នា​ អត្តពលិក​ដែលមកពី​តំបន់នានា​ លើ​ពិភពលោក​បានធ្វើ​ការហ្វឹកហាត់ ​ទាំងយប់​ទាំងថ្ងៃ​ដ៏ច្រើន​រាប់មិនអស់​ ហើយ​ក្រុងប៉េកាំង​ដែលក្នុង​នាម ជា​ទីក្រុង​រៀបចំ​ការប្រកួត​កីឡាអូឡាំពិក​ក៏បាន​រៀបចំ ​យ៉ាងម៉ត់ចត់​អស់​រយៈពេល​ ជាច្រើន​ឆ្នាំរួច​ហើយ​ កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ ​ដាច់ខាត​មិនអាច​ត្រូវខក​បំណង​បានឡើយ។

ការប្រើប្រាស់​បច្ចេកទេស​ថ្មី និង​ផលិតផល​ថ្មីគ្រប់បែប​យ៉ាង ​នឹងផ្តល់​ការគាំទ្រ​យ៉ាងខ្លាំង​ ក្នុងការធានា​សេវា​នៃ​ការ ប្រកួត​កីឡាអូឡាំពិក​រដូវរងា ​ដើម្បីជំរុញ​​​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ឱ្យ​ប្រព្រឹត្ត​ទៅ ដោយ​រលូន​និង​ប្រកប​ដោយ​សុវត្ថិភាព​ ។ ការប្រកួត​កីឡា​អូឡាំពិក​ រដូវរងា​ក្រុងប៉េកាំង​ដែល​រៀបចំ​ឡើង ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​នៃជំងឺកូវីដ​១៩ ​នឹង​ក្លាយជា​ការប្រកួត​ដ៏ឱឡារិក ​និងជារឿង​មង្គល​ជាសកល​ដ៏កម្រមាន​ ប្រជាជន​ទូទាំង​ពិភពលោក​រំពឹងទុក​ យ៉ាងស្មោះ​ស្ម័គ្រចំពោះ​ការបើក ធ្វើ​នៃការប្រកួត​កីឡាអូឡាំពិក​លើកនេះ!

To Top