ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងបាញ់មីស៊ីល លើកទី៥របស់ខ្លួន សម្រាប់ខែមករានេះ

បរទេស៖យោងតាមការអះអាងនិងចេញផ្សាយដោយ RT.com បានឲ្យដឹងថានៅថ្ងៃអង្គារនេះកូរ៉េខាងជើងបានធ្វើការ បាញ់សាកល្បងមីស៊ីលរបស់ខ្លួន ជាលើកទី៥សម្រាប់ខែមករានិងដើមឆ្នាំ២០២២នេះ។

កូរ៉េខាងជើងបានបាញ់មីស៊ីល ដែលត្រូវបានគេមើលឃើញទំនងជាមាន២គ្រាប់ចូលទៅក្នុងសមុទ្រដែល ស្ថិតនៅភាគខាងកើត នៃឆ្នេររបស់ខ្លួន នេះបើយោងតាមការចុះផ្សាយដោយ Yonhap និងប្រភពជាច្រើនទៀត។

ក្រុមការងាររបស់កូរ៉េខាងត្បូងបាន ធ្វើការវិភាគនិងសន្និដ្ឋានបានថាវាគឺជាមីស៊ីលល្បឿនលឿនជាងសម្លេងឬ cruise missiles ដែលជាមីស៊ីលមិនត្រូវបានហាមឃាត់ឡើយដោយទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ៕ ប្រែសម្រួល៖ស៊ុនលី

To Top