បរទេស៖ ខណៈដែលភាពតានតឹងគ្នារវាង កងកម្លាំងយោធារវាងរុស្សីនិងសហរដ្ឋអាមេរិក ណាតូនិងអឺរ៉ុបកំពុងតែកើនឡើងនោះបេក្ខភាពប្រធានាធិបតី បារាំងម្នាក់បែរជាបានឡើងមកបង្ហាញជំហ ក្នុងការគាំទ្រទៅដល់រុស្សីនិងចង់ឲ្យបារាំងក្នុងការព្យាយាម īដកខ្លួនចេញពីឥទ្ធិពលរបស់អាមេរិកទៅវិញ។
លោក Eric Zemmour បេក្ខភាពប្រធានាធិបតីបារាំងរូបនេះបានថ្លែងបែបនេះទៅ កាន់ប៉ុស្តបារាំងលេខ៥ថា៖បារាំងគួរតែបង្កើនការងារសហការជាមួយ នឹងរុស្សីដោយការដក ទណ្ឌកម្មទាំងឡាយចេញពី មូស្គូហើយព្យាយាមគេចចេញពីឥទ្ធិពលរបស់អាមេរិកវិញ។
បេក្ខភាពមកពីបក្សស្តាំនិយមរូបនេះ បានបន្ថែមទៀតថារដ្ឋាភិបាលក្រុងប៉ារីសគួរតែធ្វើជាមិត្ត ជាមួយនឹងរុស្សីនិងបញ្ចប់ទៅភាពជាឧបករណ៍សម្រាប់អាមេរិកយក
ទៅប្រើប្រាស់ដោយលើក ឧទាហរណ៍ជាក់ស្តែងថាអាមេរិកពេលនេះកំពុងប្រើប្រាស់អឺរ៉ុបប៉ុណ្ណោះទៅប្រឆាំងជាមួយនឹងរុស្សី។
លោកបន្តបែបនេះទៀតថា៖ជារៀងរាល់ ពេលនៅគ្រាណាដែលរុស្សីអាល្លឺម៉ង់និងបារាំង ចាប់ផ្តើមមានភាពជិតស្និទ្ធជាមួយគ្នាគឺមានតែអាមេរិកប៉ុណ្ណោះ ដែលបានព្យាយាម
ចូលមកបំបែកបំបាក់ឲ្យចេញពីគ្នា៕ ប្រែសម្រួល៖ស៊ុនលី