ថ្ងៃទី២៥ ខែមករា កម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២២ ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានធ្វើការហាត់សមលើកទី៣ ។ កម្មវិធីនានាដែលរចនាឡើង យ៉ាងផ្ចិតផ្ចង់បានធ្វើឱ្យទស្សនិកជន កោតសរសើរ យ៉ាងខ្លាំងនិងមានសំណើចសើច សប្បាយប្រកបដោយបរិយាកាសល្អប្រសើរ។
ក្នុងការរចនាខ្លឹមសារសម្តែង កម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ មិនត្រឹមតែផ្តោតសំខាន់លើ កម្មវិធីអំពីការបន្តវេននៃមរតកវប្បធម៌ប្រពៃណីចិនប៉ុណ្ណោះទេ ថែមទាំងមានកម្មវិធីល្អៗ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍនៃជនបទ អរិយធម៌អេកូឡូស៊ី កីឡាព្រិលទឹកកក និងព្រឹត្តិការណ៍កីឡា អូឡាំពិករដូវរងាជាដើម ។ អ្នកសម្តែងមិនត្រឹមតែមានសិល្បករ ដែលមកពីក្រុមសិល្បៈជាតិប៉ុណ្ណោះទេ ថែមទាំងមានសិល្បករដែលមកពីមូលដ្ឋានផងដែរ។
សូមបញ្ជាក់ថា កម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២២ នឹងបន្តកែលម្អថែមទៀត ដើម្បីធ្វើឱ្យកម្មវិធីមាន ភាពកាន់តែសម្បូរបែប ក្នុងន័យបង្ហាញនូវកម្មវិធីរាត្រីសមោសរ មួយលើកដែលប្រកបដោយលក្ខណៈសិល្បៈ ភាពក្លៀវក្លានៃជីវភាព និងភាពសប្បាយរីករាយជូន ចំពោះជនជាតិចិននៅទូទាំងពិភពលោក។ កម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២២ សូមណាត់ជួបលោកអ្នកនៅយប់ថ្ងៃដាច់ឆ្នាំ គឹយប់ថ្ងៃទី៣១ ខែមករានេះ!