ព័ត៌មានអន្តរជាតិ

លីទុយអានី​ ពិចារណាកែប្រែឈ្មោះ តំណាងតៃវ៉ាន់ ដើម្បីរំសាយជម្លោះ ជាមួយចិន

បរទេស៖ ក្រុមមន្ត្រីប្រទេសលីទុយអានី ដែលកំពុងស្វះស្វែងរំសាយជម្លោះ ជាមួយចិន កំពុងតែធ្វើការពិភាក្សាគ្នាថា ត្រូវស្នើឲ្យសមភាគី តៃវ៉ាន់របស់ខ្លួន ធ្វើការកែប្រែឈ្មោះស្ថានទូត តំណាងរបស់តៃវ៉ាន នៅក្នុងទីក្រុង Vilnius នេះបើយោងតាមប្រភពព័ត៌មាន ចំនួនពីរ ដែលបានប្រាប់ដល់កាសែតរ៉យទ័រ។

ការកែប្រែឈ្មោះតំណាងជាភាសាចិន ឲ្យសំដៅដល់ប្រជាជនតៃវ៉ាន់ ជាជាងសំដៅដល់តៃវ៉ាន់នោះ គឺត្រូវបានស្នើឡើងកាលពីសប្ដាហ៍មុន ដោយរដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Gabrielius Landsbergis ដាក់ជូនលោកប្រធានាធិបតី Gitanas Nauseda ដែលជាមធ្យោបាយ កាត់បន្ថយភាពតានតឹង ជាមួយប្រទេសចិន។

ប្រទេសចិន នាពេលថ្មីៗនេះ បានកាត់បន្ថយ ចំណងទាក់ទងការទូតរបស់ខ្លួន ជាមួយនឹងប្រទេសលីទុយអានី និងបានជំរុញឲ្យប្រទេសនានាជាច្រើន កាត់ផ្តាច់ចំណងមិត្តភាព ជាមួយប្រទេសនេះ បើមិនដូច្នោះទេ នឹងប្រឈមមុខនឹងការដកចេញ ពីទីផ្សាយចិន។

គួរបញ្ជាក់ថា កោះតៃវ៉ាន់ដែលប្រទេសចិន អះអាងថាជាផ្នែកនៃទឹកដីខ្លួននោះ មានការិយាល័យដទៃទៀត នៅអឺរ៉ុបនិងសហរដ្ឋអាមេរិក ប៉ុន្តែពួកគេប្រើប្រាស់ឈ្មោះ របស់ទីក្រុងតៃប៉ិ ដែលជាការជៀសវាងសំដៅ ដល់កោះតៃវ៉ាន់ខ្លួនឯង៕ ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top