ឡុងដ៌៖ អ្នកកាសែតអង់គ្លេស Damian Wilson បានលើកឡើងថា ការផ្តោតសំខាន់នៃមិត្តភាពឡើងវិញ របស់អូស្ត្រាលីជាមួយចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បង្ហាញពីគោលបំណងពិត នៃភាពជាដៃគូ AUKUS របស់ពួកគេថា “ជាការពង្រីកយោធាជាសាកល និងការទិញចូលសង្គ្រាមត្រជាក់ ២.០”។
លោក Wilson បានឲ្យដឹងនៅក្នុងអត្ថបទមួយ ដែលមានចំណងជើងថា “តម្លៃដ៏ខ្ពស់របស់អូស្ត្រាលី សម្រាប់ AUKUS” ដែលចេញផ្សាយនាពេលថ្មីៗនេះ ដោយទូរទស្សន៍រុស្ស៊ី RT ថា “វាមិនមានអ្វីពាក់ព័ន្ធនឹងការធ្វើឱ្យ ពិភពលោកក្លាយជាកន្លែងប្រសើរជាងនេះទេ” ។
លោក Wilson ជឿថាសហរដ្ឋអាមេរិក ចាត់ទុកទ្វីបកោះនេះថាជា “អ្វីមួយដែលជាឧបសម្ព័ន្ធ នៃដែនរបស់ខ្លួន ទោះបីជាមានមនុស្សច្រើន ដោយមនុស្សដែលនិយាយ ដោយការបញ្ចេញសំឡេង ខុសគ្នាក៏ដោយ”។

លោកបានសរសេរថា មូលដ្ឋានយោធាអាមេរិក នៅក្នុងប្រទេសអូស្ត្រាលី អាចឲ្យជនជាតិអាមេរិក “ទៅដល់លើផ្ទៃដ៏ធំនៃ មហាសមុទ្រប៉ាស៊ីហ្វិក និងលើសពីនេះទៅទៀត” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការអត្ថាធិប្បាយអំពី ផែនការរបស់អូស្ត្រាលី ក្នុងការទិញអាវុធដ៏ច្រើនសន្ធឹកសន្ធាប់ របស់សហរដ្ឋអាមេរិក ក្រោមភាពជាដៃគូរបស់ AUKUS លោក Wilson បានសួរថា “ក្រៅពីម៉ាស៊ីនសម្លាប់ថ្មីនេះ តើអ្នកបង់ពន្ធអូស្ត្រាលីទទួលបាន អត្ថប្រយោជន៍ពីអំពើទុច្ចរិតនេះយ៉ាងដូចម្តេច?” ៕
ដោយ ឈូក បូរ៉ា
