បរទេស៖យោងតាមការបញ្ជាក់ ដោយអង្គភាគកងទ័ពជើងទឹកស្ថិតនៅ ភាគខាងជើងរបស់រុស្សីកាលពីថ្ងៃពុធម្សិលមិញបានឲ្យដឹងថា នាវាចម្បាំងរបស់រុស្សី បានធ្វើដំណើរទៅដល់ឈូងសមុទ្របារ៉ែន ហើយដើម្បីរៀបចំកិច្ចការងារធ្វើសមយុទ្ធយោធាដ៏ធំមួយ។
សកម្មភាពយោធារបស់រុស្សីលើកនេះ កំពុងត្រូវបានតាមដានយ៉ាងជិតស្និទ្ធបំផុត ដោយបណ្តាប្រទេសលោកខាងលិច ជាពិសេសនៅចំពេលដែល រុស្សីកំពុងចល័តទ័ពយ៉ាងច្រើននៅក្បែរព្រំដែន ប្រទេសអ៊ុយក្រែនបង្កជាភាពភ័យខ្លាចថារុស្សីនឹងបង្កសង្រ្គាម វាយលុយយកអ៊ុយក្រែន។
រដ្ឋាភិបាលក្រុងមូស្គូធ្លាប់បានបញ្ជាក់ ហើយកាលពីសប្តាហ៍កន្លងទៅថាខ្លួននឹងចាប់ផ្តើមធ្វើសមយុទ្ធយោធាជើងទឹកជាច្រើនជាមួយនឹងកងកម្លាំង យោធាជើងទឹកទាំងអស់របស់ខ្លួន តាមមហាសមុទ្រដែលជាច្រកចេញចូលទៅដល់រុស្សី៕
ប្រែសម្រួល៖ស៊ុនលី
