បរទេស៖ ប្រធានាធិបតីតៃវ់ាន់ លោកស្រី ត្សៃ អ៊ីងវិន នៅថ្ងៃសុក្រនេះ បានបង្ហាញនូវក្តីអាសូរចំពោះស្ថានភាព របស់ប្រទេសអ៊ុយក្រែន ដោយសាររតែការ គម្រាមកំហែងយោធា ដែលកោះតៃវ៉ាន់ប្រឈមមុខ ពីប្រទេសចិន និងបានមានប្រសាសន៍ថា កងកម្លាំងមិនមែនជាដំណោះស្រាយ ដើម្បីដោះស្រាយជម្លោះនោះទេ។
តៃវ៉ាន់ នាពេលថ្មីៗនេះ បានធ្វើការតវ៉ាចំពោះសកម្មភាព យោធាចិនដដែលៗនៅជិតខ្លួន ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ដែលភាគច្រើនគឺការហោះហើរ ចូលក្នុងតំបន់កំណត់ការពារ ដែនអាកាសតៃវ៉ាន់ ជាផ្នែកនៃអ្វីដែលទីក្រុងតៃប៉ិ មើលឃើញថា ជាសម្ពាធពីទីក្រុងប៉េកាំង ដើម្បីឲ្យខ្លួនទទួលស្គាល់ការអះអាង អធិបតេយ្យភាពលើតៃវ៉ាន់របស់ចិន។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា លោកស្រី ត្សៃ អ៊ីនវិន ក្នុងការថ្លែងទៅកាន់អង្គប្រជុំរបស់ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់តៃវ៉ាន់ បានមានប្រសាសន៍ថា ស្ថានភាពប្រទេសអ៊ុយក្រែន ត្រូវការការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធ។
ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បានដកស្រង់សម្តីលោកស្រី ដែលមានប្រសាសន៍នៅក្នុង កិច្ចប្រជុំនោះយ៉ាងដូច្នេះថា “តៃវ៉ាន់បានប្រឈមមុខនឹង ការគម្រាមកំហែងយោធា និងការសម្លុតគម្រាមពីប្រទេសចិន អស់រយៈពេលជាយូរមកហើយ ដូច្នោះហើយយើងមានការអាសូរ ចំពោះស្ថានភាពអ៊ុយក្រែន ហើយយើងក៏គាំទ្រដល់កិច្ចប្រឹងប្រែង របស់ភាគីទាំងអស់ ក្នុងការរក្សាសន្តិសុខក្នុងតំបន់” ៕
ប្រែសម្រួល៖ ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
