ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ បណ្ដេញមន្ត្រីការទូតរុស្ស៊ី ជុំវិញរឿងចារកម្ម បច្ចេកវិទ្យាអវកាស

បរទេស៖ ទស្សនាវដ្ដីព័ត៌មាន Der Spiegel បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំមិញនេះ បានបណ្ដេញមន្ត្រីចារកម្មមួយរូប ដែលធ្វើការងារក្រោមឋានៈជាមន្ត្រីការទូត នៅស្ថានកុងស៊ុលរបស់រុស្ស៊ី នៅក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់។

ទស្សនាវដ្ដីដដែលនេះ បាននិយាយថា ការបណ្ដេញចេញនោះ គឺត្រូវបានធ្វើឡើងភ្លាម២ ក្រោយការឃុំខ្លួនលោក Ilnur N. ដែលជាអ្នកស្រាវជ្រាវនៅសាកលវិទ្យា Augsburg ពីរដូវក្តៅឆ្នាំ២០២១ ដែលរដ្ឋអាជ្ញាសង្ស័យពីបទ ផ្តល់ព័ត៌មានស្តីពីយានអវកាស Ariane របស់អឺរ៉ុប ឲ្យទៅទីភ្នាក់ងារចារកម្មបរទេសរបស់រុស្ស៊ី។

គួរបញ្ជាក់ថា លោក Ilnur N. ដែលឈ្មោះពេញមិនត្រូវ បានបង្ហាញជាសាធារណៈ តាមភាពធម្មតាក្នុងសំណុំរឿងក្តី នៅតុលាការអាល្លឺម៉ង់នោះ ត្រូវបានឃុំខ្លួន ចាប់តាំងពីសំណុំរឿងចារកម្មនោះ ត្រូវបានធ្វើឡើងលើរូបលោក នៅក្នុងខែធ្នូ។

ប្រទេសអាល្លឺម៉ង់ បានបណ្ដេញចេញមន្ត្រីការទូតរុស្ស៊ី២រូប នៅក្នុងខែធ្នូ ក្រោយតុលាការរកឃើញថា ប្រទេសរុស្ស៊ីបានបញ្ជាឲ្យ ធ្វើឃាតក្នុងឆ្នាំ២០១៩ ក្នុងសួនរបស់ចុងចោទ ឈ្មោះ Chechen នៅទីក្រុងប៊ែកឡាំង ជាសកម្មភាពមួយដែលចៅក្រមពិពណ៌នាថា ជាអំពើភេរវកម្ម ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top