ព័ត៌មានអន្តរជាតិ

ករណីបំផ្ទុះគ្រាប់បែក​ នៅភាគខាងត្បូង ប្រទេសថៃឡង់ដ៏ ប៉ូលិសបាញ់សម្លាប់ ជនសង្ស័យ២នាក់

បាងកក ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ថា អាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា អ្នកបំផ្ទុះគ្រាប់បែក បានវាយប្រហារយ៉ាងតិចបំផុត១៣ លើក នៅក្នុងទីក្រុងមួយនៅភាគខាងត្បូងនៃ ប្រទេសថៃឡង់ ដ៏ពេញមួយយប់ ហើយប៉ូលិស បានសម្លាប់ ជនសង្ស័យដែលបះបោរចំនួន ២នាក់ នៅក្នុងការវាយឆ្មក់ដាច់ ដោយឡែកមួយបន្ទាប់ពីការឡោម ព័ទ្ធរយៈពេល២០ម៉ោង នៅក្នុងខេត្តក្បែរនោះ ។

ទន្ទឹមនឹងនេះដែរ ក្រុមមន្ត្រីមិនបានលើកពីឧប្បត្តិហេតុ ដោយផ្ទាល់២លើក ដែលជាអំពើហិង្សា បានកើតឡើងប៉ុន្មាន សប្តាហ៍បន្ទាប់ពីរដ្ឋាភិបាល បានបើកការសន្ទនាឡើងវិញ ជាមួយក្រុមបះ បោរពីជនជាតិភាគតិច ម៉ាឡេ-ម៉ូស្លីម នៅភាគខាងត្បូងនៃប្រទេស ដែលភាគច្រើនកាន់ព្រះពុទ្ធសាសនា ។

ការឡោមព័ទ្ធបានធ្វើឡើងនៅក្នុងខេត្តណារ៉ាធីវ៉ាត់ ជាកន្លែង ដែលកម្លាំងទាហាន និងប៉ូលិសចម្រុះបាន ឡោមព័ទ្ធផ្ទះមួយក្នុងស្រុក Ra-ngae កាលពីថ្ងៃសុក្រ បន្ទាប់ពីព័ត៌មាន ដែលជនសង្ស័យពាក់ព័ន្ធនឹងការវាយប្រហារ ដោយគ្រាប់បែកកាលពីឆ្នាំមុន បានលាក់ខ្លួននៅខាងក្នុង។

អាជ្ញាធរបានលើកឡើងថា ពួកគេបានព្យាយាមចរចា ជាមួយជនសង្ស័យ មុនពេលឈានដល់ការ វាយឆ្មក់ចូលក្នុងផ្ទះ។ មន្ត្រីអនុរក្សស្ម័គ្រចិត្តម្នាក់បានរងរបួស ហើយជនសង្ស័យទាំង២នាក់ បានស្លាប់ក្នុងការវាយឆ្មក់នេះ ។

លោក Kissing Phathanacharoen អ្នកនាំពាក្យរងមកពីអង្គភាពប៉ូលិស បានលើកឡើងថា ដោយឡែកមនុស្សម្នាក់បានរងរបួសនៅពេលផ្ទុះ ហើយចំនួន១៣លើក បានវាយប្រហារក្នុងក្រុងយ៉ាឡា កាលពីល្ងាចថ្ងៃសុក្រ ដែលភាគច្រើននៅតាមផ្លូវមុខ ហាងទំនិញ ផ្សារ គ្លីនិកសត្វ និងហាងជួសជុលរថយន្ត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top