ព័ត៌មានអន្តរជាតិ

Boeing ទទួលបានការបញ្ជាទិញ យន្តហោះដឹកអ្នកដំណើរកញ្ចប់ធំមួយពី Qatar Airways

បរទេស៖កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រុមហ៊ុនផលិតយន្តហោះរបស់អាមេរិក Boeing បានប្រកាសថាទើបតែទទួលបានការបញ្ជាទិញក្នុង
ទំហំដ៏ធំមួយពីសំណាក់ក្រុមហ៊ុនហោះហើរ Qatar Airways ចំនួន៥០គ្រឿងប្រភេទ Boeing 737 Max។

នៅក្នុងសេចក្តីប្រកាសដដែលនេះ ក៏បានបញ្ជាក់ដែរថាមិនត្រឹមតែប៉ុណ្ណោះ Qatar Airways ក៏បានបង្ហាញពីបំណងក្នុងការបញ្ជាទិញយន្តហោះ
ដឹកអ្នកដំណើរដដែល នេះប្រមាណជា៥០គ្រឿងផ្សេងទៀតផងដែរដែលវានឹងក្លាយទៅជាដំណឹងល្អសម្រាប់ក្រុមហ៊ុនអាមេរិកជាជាងគូប្រជែងរបស់ខ្លួនក្រុមហ៊ុន
ផលិតធំបំផុតរបស់អឺរ៉ុប Airbus។

ទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនមិនបានធ្វើការប្រកាសលំអិតអំពីលក្ខខណ្ឌហិរញ្ញវត្ថុលំអិតនោះទេប៉ុន្តែជឿជាក់ថាតម្លៃសរុបនៃការបញ្ជាទិញនេះ មានប្រហែលជា២៧ពាន់លានដុល្លារ៕ ប្រែសម្រួល៖ស៊ុនលី

To Top