ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យា ក្នុងដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
យោងតាមសេចក្ដីសម្រេចរបស់ គ.ជ.ប ថ្មីៗ បានបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានកម្មវិធី ដូចជា ៖ កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយ, កម្មវិធីចេញឯកសារបញ្ជាក់ អត្តសញ្ញាណប័ណ្ណបម្រើឲ្យការបោះឆ្នោត, កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត៕



