ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី ដំណើរការហោះហើរយន្តហោះ Boeing 737 MAX ឡើងវិញរយៈពេល ៣ឆ្នាំក្រោយជួបគ្រោះថ្នាក់

អាឌីស៖ ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី ដែលជាក្រុមអាកាសចរណ៍ដ៏ធំបំផុត របស់ទ្វីបអាហ្រ្វិក បានធ្វើការហោះហើរយន្តហោះ ប៊ូអ៊ីង ៧៣៧ MAX របស់ខ្លួនជាលើកដំបូងកាលពីថ្ងៃអង្គារ បន្ទាប់ពីសោកនាដកម្ម ធ្លាក់យន្ដហោះក្នុងឆ្នាំ ២០១៩ ។

ក្រុមហ៊ុននេះបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី បានប្រគល់យន្តហោះ ប៊ូអ៊ីង ៧៣៧ MAX របស់ខ្លួនត្រឡប់ទៅដំណើរការ ជើងហោះហើរវិញនៅថ្ងៃនេះ ជាមួយនឹងប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ ប៊ូអ៊ីង នាយកប្រតិបត្តិ រដ្ឋមន្ត្រី ឯកអគ្គរដ្ឋទូត មន្ត្រីរដ្ឋាភិបាល អ្នកសារព័ត៌មាន និងអតិថិជននៅលើជើងហោះហើរដំបូង” ។

លោក Tewolde Gebremariam នាយកប្រតិបត្តិនៃក្រុមហ៊ុន អាកាសចរណ៍អេត្យូពី បានលើកឡើងថា “សុវត្ថិភាព គឺជាអាទិភាពកំពូល នៅក្រុមហ៊ុនអាកាសចរណ៍អេត្យូពី ហើយខ្លួនណែនាំរាល់ការ សម្រេចចិត្តដែលយើងធ្វើ និងរាល់សកម្មភាពដែលយើងធ្វើ” ។

គួរបញ្ជាក់ថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី ជើងហោះហើរលេខ ៣០២ បានធ្លាក់ភ្លាមៗបន្ទាប់ពីចាកចេញ ពីអាកាសយានដ្ឋានអន្តរជាតិ Addis Ababa Bole ដោយបានសម្លាប់មនុស្ស ១៥៧ នាក់នៅលើយន្តហោះ។

ឧបទ្ទវហេតុនេះបានជំរុញឱ្យ ក្រុមហ៊ុនអាកាសចរណ៍ដែលមាន ទង់ជាតិរបស់ប្រទេសអេត្យូពី រួមជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ ជាច្រើនទៀតនៅទូទាំងពិភពលោក បញ្ឈប់ដំណើរការហោះហើរ របសើយន្តហោះ ប៊ូអ៊ីង 737MAX ៕

ដោយ ឈូក បូរ៉ា

To Top