បរទេស ៖ ប្រទេសអាល្លឺម៉ង់ កំពុងតែបានធ្វើការព្យាយាម ក្នុងការចរចាទិញ យកយន្តហោះចម្បាំង ប្រភេទ F-35 ដែលផលិតដោយ ក្រុមហ៊ុនអាមេរិក Lockheed Martin ដើម្បីអាចយកមក ជំនួសយន្តហោះម៉ូដេល ចាស់ Tornado នៅក្នុងជួរកម្លាំងការពារជាតិរបស់ខ្លួន។
ប្រភពចេញផ្សាយព័ត៌មាន របស់បរទេសបានបញ្ជាក់ដែរថា លទ្ធភាពនៃការបញ្ជាទិញ យន្តហោះ F-35 កំពុងត្រឡប់ទៅកាន់តុចរចាគ្នាវិញ ហើយរវាង ប្រទេសទាំងពីរ ប៉ុន្តែជឿជាក់ថា ការសម្រេចចិត្តណាមួយ នឹងមិនត្រូវ អាចបានធ្វើភ្លាមៗនោះឡើយ ។
ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះអ្នកនាំពាក្យ របស់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលកំពុងមានវត្តមាន នៅក្នុងទីក្រុងប៊ែរឡាំង គឺនៅមិនទាន់អាចធ្វើការ ឆ្លើយតប និងបញ្ជាក់លំអិតបន្ថែមអំពីព័ត៌មាន នេះនោះទេ។
គួរឲ្យដឹងដែរថា យន្តហោះម៉ូដេលចាស់ៗ របស់អាល្លឺម៉ង់គឺ Tornado គឺជាយន្តហោះចម្បាំង មួយប្រភេទគត់ ដែលអាចបំពាក់ គ្រាប់ក្បាលនុយក្លេអ៊ែរ ដែលអាល្លឺម៉ង់មានប៉ុន្តែវាគឺជាយន្តហោះដែលត្រូវបាន ប្រើប្រាស់ នៅក្នុងជួរទ័ពរបស់អាល្លឺម៉ង់ អស់រយៈពេលជាច្រើនឆ្នាំ មកហើយគិតចាប់តាំងតែពីឆ្នាំ១៩៨០មកម្ល៉េះ ៕
ប្រែសម្រួល៖ស៊ុនលី