ព័ត៌មានអន្តរជាតិ

អាមេរិក៖ រដ្ឋ តិចសាស់ ប្រកាសគ្រោះមហន្តរាយ ចំពេលមានព្យុះទឹកកក និងការដាច់ចរន្តអគ្គិសនី

បរទេស៖ អភិបាលរដ្ឋ តិចសាស់ លោក Greg Abbott បានចេញសេចក្តីប្រកាសគ្រោះមហន្តរាយនៅក្នុងតំបន់ចំនួន 17 នៅទូទាំងរដ្ឋ កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលព្យុះទឹកកក បានបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងការលុបចោលជើងហោះហើររាប់រយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Abbott បាននិយាយថា ព្យុះទឹកកក “បង្កការគំរាមកំហែងដល់ការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរ របួស ឬការបាត់បង់អាយុជីវិត” នៅក្នុងតំបន់ចំនួន 17 រួមទាំងទីក្រុង Dallas ផងដែរ។

លោក Abbott បានអនុញ្ញាតឱ្យប្រើប្រាស់ “ធនធានដែលមានទាំងអស់របស់រដ្ឋាភិបាលរដ្ឋ និងភាគតូចនៃនយោបាយ ដែលចាំបាច់សមហេតុផល ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយនេះ។”

លក្ខខណ្ឌអាកាសធាតុខ្លាំងបាននាំឱ្យមានការដាច់ចរន្តអគ្គិសនីក្នុងតំបន់នៅទូទាំងរដ្ឋតិចសាស់ និងរដ្ឋផ្សេងទៀត ដោយផ្ទះ និងអាជីវកម្មចំនួន 350 000 ត្រូវបានគេរាយការណ៍ថា បានដាច់អគ្គិសនីនៅទូទាំងសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍៕ប្រែសម្រួលៈ ណៃតុលា

To Top