ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់នៅអេក្ខាទ័រ ចំនួនអ្នកស្លាប់កើនដល់ ២៦នាក់ ខណៈ ១០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន

គីតូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ថា លោក Santiago Guarderas អភិបាលក្រុង បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយថា ចំនួនអ្នកស្លាប់ដោយសារគ្រោះ ទឹកជំនន់កាលពីថ្ងៃចន្ទ នៅរដ្ឋធានី Quito របស់ប្រទេសអេក្វាទ័រ បានកើនឡើងដល់ ២៦នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ជាមួយគ្នានេះដែរ មាន១០នាក់នៅបាត់ខ្លួន និង៥៣នាក់បានរងរបួស ។

តាមការស្ទង់ទិន្នន័យមួយនៃ លទ្ធផលដែលបានបង្ហាញផ្ទះចំនួន ៨ខ្នងបានដួលរលំ និង២៤ខ្នងបានរងការបំផ្លិចបំផ្លាញ ហើយរថយន្តចំនួន២៧គ្រឿង និងទោចក្រយានយន្ត ២២គ្រឿងរងការបំផ្លាញ ជាមួយគ្នានេះដែរ បង្គោលភ្លើង២០ដើមជា កម្មសិទ្ធិរបស់អនុស្ថានីយ៍ចំនួន៧ របស់ក្រុមហ៊ុននៅរដ្ឋធានី Quito បានដួលរលំ ។

គ្រោះទឹកជំនន់បង្កដោយ លំហូទឹកកើនឡើងនៅស្រុក Belisario Quevedo នៅភាគពាយព្យរដ្ឋធានី Quito ក្រោយពីមាន ភ្លៀងចុះមួយថ្ងៃយ៉ាងខ្លាំង ដែលជាលទ្ធផល មានល្បាប់ភក់ ដុំថ្ម និងកម្ទេចកំទីសម្រាម បានហូរមកពីស្រុកជិតខាង La Gasca និង La Comuna ។

លោកបានលើកឡើងថា “យើងមិនឃើញមានគ្រោះថ្នាក់ នៅតំបន់ផ្សេងៗទៀតនោះទេ” ។ លោកបានឲ្យដឹងទៀតថា “ទឹកបានស្រកចុះ ហើយបានប្រកាសថា ស្ថិតក្រោមការគ្រប់គ្រងបាន” និង “ដើមឈើជាច្រើន និងបង្គោលភ្លើងត្រូវបានដកចេញ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top