ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលកាណាដា នឹងសម្រេចថា ត្រូវប្រើកម្លាំងយោធា ដើម្បីដោះស្រាយជាមួយ បាតុករឬយ៉ាងណា

បរទេស៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលនឹងមិនទាន់ ពិចារណាលើការបញ្ជូនយោធា ដើម្បីដោះស្រាយជាមួយអ្នកបើករថយន្ត ដឹកទំនិញដែលតវ៉ានឹងការរឹតបន្តឹង Covid-19 នៅទីក្រុងអូតាវ៉ា ឡើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Trudeau បានប្រកាសថា ទីក្រុង Ottawa មិនទាន់បានស្នើសុំជាផ្លូវការ នូវការដាក់ពង្រាយ កងកម្លាំងប្រដាប់អាវុធ ដើម្បីបំបែកក្រុមបាតុកររាប់ពាន់នាក់ ដែលបានបោះជំរុំនៅខាងក្រៅ សភាតាំងពីសប្តាហ៍មុន នៅឡើយនោះទេ។

លោក Trudeau បាននិយាយក្នុងអំឡុង សន្និសីទសារព័ត៌មានមួយថា «ទី១គឺត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ មុនពេលដាក់ពង្រាយយោធា នៅក្នុងស្ថានភាពដែលពាក់ព័ន្ធ នឹងជនជាតិកាណាដា។ វាមិនមែនជាអ្វីដែលអ្នកណាម្នាក់ គួរចូលទៅក្នុងការធ្វេសប្រហែសនោះទេ» ។

ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានអះអាងថា រដ្ឋាភិបាល “ជាការពិតណាស់ នឹងពិនិត្យមើលសំណើផ្លូវការណាមួយ [ទីក្រុង Ottawa] បានផ្ញើមកយើង” រួមទាំងសំណើសម្រាប់សកម្មភាពយោធា ប្រឆាំងនឹងក្រុមបាតុករ ផងដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top