បរទេស៖ លោកស្រី Marie-Agnes Strack-Zimmermann ប្រធានគណៈកម្មាធិការការពារជាតិ នៃភា Bundestag របស់ប្រទេសអាល្លឺម៉ង់ បានអំពាវនាវដល់មន្ត្រីអ៊ុយក្រែន បន្ទន់ពាក្យសម្តីរបស់ពួកគេ នៅពេលទាមទារជំនួយអាវុធ ពីប្រទេសអាល្លឺម៉ង់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើង របស់លោកស្រី Marie-Agnes Strack-Zimmermann ហើយត្រូវបានកាសែត Die Welt ស្រង់សម្តីថា «ខ្ញុំយល់ច្បាស់ថា មន្ត្រីអ៊ុយក្រែននៅក្រុងគៀវ ស្ថិតនៅជ្រុងមួយ ដោយសារតែការគម្រាមកំហែង ដោយកងទ័ពរុស្ស៊ី។ ប៉ុន្តែខ្ញុំមិនអាចយល់ ពីការវាយប្រហារ ដោយពាក្យសម្ដីឥតឈប់ឈរ មកលើយើង ដោយមន្រ្តីអ៊ុយក្រែនមួយចំនួននោះទេ»។
លោកស្រី Strack-Zimmermann បន្ថែមថា «ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អាល្លឺម៉ង់បានផ្តល់ជំនួយយ៉ាងច្រើន ដល់អ៊ុយក្រែន ដោយបង្ហាញពីការទទួលខុសត្រូវ និងមិត្តភាព។ នៅក្នុងទឹកចិត្តដែលពុះកញ្ជ្រោល ក្នុងការប្រយុទ្ធ អ្នកតំណាងអ៊ុយក្រែនមិនគួរច្រឡំ រវាងមិត្តនិងសត្រូវ នោះទេ។ ការសម្របសម្រួលបន្តិចបន្តួច នឹងមានសណ្តាប់ធ្នាប់។
សូមជម្រាបថា កាលពីថ្ងៃសុក្រ ទីភ្នាក់ងារព័ត៌មាន dpa របស់ប្រទេសអាល្លឺម៉ង់បានរាយការណ៍ថា រដ្ឋាភិបាលទីក្រុងគៀវបានផ្ញើ «បញ្ជីនៃសព្វាវុធដែលខ្លួនចង់បានពីប្រទេសអាល្លឺម៉ង់» ហើយបានស្តីបន្ទោសរដ្ឋាភិបាល ទីក្រុងប៊ែរឡាំង ចំពោះ “ការមិនព្រមផ្តល់ជំនួយយោធាដល់ [អ៊ុយក្រែន] ដែលខ្លួនត្រូវការ ក្នុងការប្រឈមមុខជាមួយរុស្ស៊ី” ៕ ប្រែសម្រួលៈ ណៃ តុលា