ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាសន្តិសុខជាតិ សេតវិមាន៖ កងកម្លាំងអាមេរិក ដែលដាក់ពង្រាយនៅអឺរ៉ុប មិនត្រូវបានបញ្ជូន ដើម្បីប្រយុទ្ធជាមួយ កងកម្លាំងរុស្ស៊ី នៅអ៊ុយក្រែន ឡើយ

បរទេស ៖ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បានចេញការព្រមាន យ៉ាងធ្ងន់ធ្ងរអំពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ប៉ុន្តែលោកក៏បានទទូចថា កងកម្លាំងសហរដ្ឋអាមេរិក ដែលកំពុងដាក់ពង្រាយនៅអឺរ៉ុប “មិនត្រូវបានបញ្ជូន ដើម្បីប្រយុទ្ធជាមួយកងកម្លាំង រុស្ស៊ីនៅអ៊ុយក្រែន នោះទេ” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងពេលបង្ហាញ មុខក្នុងកម្មវិធី ‘The Week’ របស់ទូរទស្សន៍ ABC លោក Sullivan បានបន្ទរសេចក្តី ថ្លែងការណ៍ របស់មន្ត្រីអាមេរិកផ្សេងទៀត ដោយអះអាងថា ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន អាចកើតឡើង នៅព្រឹកស្អែក បើទោះបីជារដ្ឋាភិបាល ទីក្រុងម៉ូស្គូបដិសេធម្តងហើយម្តងទៀត នូវការចោទប្រកាន់ថា ចលនាកងទ័ពផ្ទៃក្នុងកំពុងរៀបចំ សម្រាប់ជម្លោះដែលអាចកើត មានក៏ដោយ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Sullivan បានទទូចថា ការបញ្ជូនទាហាន អាមេរិកចំនួន 1 700 នាក់ទៅកាន់ប្រទេសប៉ូឡូញ ដែលជាផ្នែកមួយ នៃការដាក់ពង្រាយកម្លាំងចំនួន 3 000 នាក់ ទៅកាន់ទ្វីបអឺរ៉ុប មិនមែនជាការជំរុញ ឱ្យមានភាពតានតឹងនៅក្នុងតំបន់នោះទេ ដែលជាអ្វីដែលអ៊ុយក្រែន ខ្លួនឯងបានចោទ ប្រកាន់លោកខាងលិច ថា បានធ្វើនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top