ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី បារាំង នឹងបំពេញទស្សនកិច្ច ទៅកាន់ទីក្រុងមូស្គូ

បរទេស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹង ធ្វើការហោះហើរ ទៅកាន់ទីក្រុងមូស្គូនៅថ្ងៃចន្ទនេះ និងទីក្រុងកៀវប្រទេសអ៊ុយក្រែ នៅថ្ងៃអង្គារបន្ទាប់ជាផ្នែកមួយ នៃ កិច្ចខិតខំប្រឹងប្រែងផ្នែកការ សម្រួបសម្រួលការទូត ចំពោះមុខបញ្ហាវិបត្តិ រវាងប្រទេសទាំងពីរ។

មកដល់ពេលនេះ វត្តមាន របស់យោធារុស្សី ប្រមាណជាជាង១០ម៉ឺននាក់ នៅតែបន្តស្ថិតនៅក្បែរព្រំដែន នៃប្រទេស អ៊ុយក្រែន នៅឡើយដោយក្នុង នោះ ក្រុមការងារ ស៊ើបការណ៍ ពិសេស អាមេរិក និង អង់គ្លេសបានអះអាងថា រុស្សីកំពុងរៀបចំផែនការ ដើម្បីវាយប្រហារទៅលើ អ៊ុយក្រែន ទាំងដែលរុស្សីនៅតែមកបដិសេធ ចំពោះដំណឹងទាំងនេះ ។

មុនដំណើរទស្សនកិច្ច ដ៏ប្រថុយប្រថាននេះលោក Macron ក៏បានធ្វើការទូរស័ព្ទជាមួយ នឹងប្រធានាធិបតីរុស្សី លោក Vladimir Putin និងប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky ប្រធានាធិបតីអាមេរិក Joe Biden និងនាយករដ្ឋមន្ត្រី អង់គ្លេស Boris Johnson ផងដែរ។

គួរឲ្យដឹងដែរថា រុស្សីតែងតែបានទាមទារ ឲ្យមានធានាបាននូវសុខ សុវត្ថិភាពពីសំណាក់អង្គការ ណាតូ និងជាពិសេសអាមេរិក ព្រមទាំងការទាមទារ មិនឲ្យអ៊ុយក្រែន ក្នុងការចូលរួមជាសមាជិក របស់ អង្គការណាតូ ផងដែរប្រសិនបើតម្រូវ ឲ្យខ្លួនក្នុងការដកទ័ព ចេញពីតំបន់ព្រំដែន និងកាត់បន្ថយភាពតានតឹង ដាក់គ្នានោះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top