ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួង សុខាភិបាលបានឲ្យដឹងថា សិស្សវៀតណាមជាង១៧លាននាក់នឹងត្រូវត្រឡប់ទៅសាលារៀនវិញនៅថ្ងៃចន្ទនេះ ជាលើកដំបូងក្នុងរយៈពេលប្រហែល១ឆ្នាំ ខណៈអាជ្ញាធរបានប្រកាសផែនការចាប់ផ្តើមចាក់វ៉ាក់សាំងកុមារចាប់ពីអាយុ៥ឆ្នាំ ប្រឆាំងនឹងជំងឺកូវីដ- ១៩ ។
ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បានដកបម្រាមការទប់ស្កាត់មេរោគឆ្លងជាច្រើនរបស់ខ្លួននៅក្នុងខែតុលា ប៉ុន្តែសិស្សស្ទើរតែទាំងអស់ត្រូវបានបង្ខាំងឱ្យចូលរៀនតាមអ៊ីនធឺណិតតាំងពីដើមឆ្នាំមុន ។
ក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាលារៀនភាគច្រើននៅក្នុងប្រទេសនឹងត្រូវបើកឡើងវិញនៅពាក់កណ្តាលខែកុម្ភៈនេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីចុងសប្តាហ៍ រដ្ឋាភិបាលបានឲ្យដឹងថា ខ្លួនមានបំណងទិញវ៉ាក់សាំង Pfizer-BioNTech ចំនួន២១,៩លានដូស សម្រាប់កុមារដែលមានអាយុចន្លោះពី៥ទៅ១២ឆ្នាំ ៕ម៉ៅ បុប្ផាមករា