ព័ត៌មានអន្តរជាតិ

.សិង្ហបុរីក្លាយជាអ្នកវិនិយោគ បរទេសធំបំផុតរបស់មីយ៉ាន់ម៉ា៤ខែ ចុងក្រោយឆ្នាំទៅ

យ៉ាំងហ្គោន៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសសិង្ហបុរីបានក្លាយទៅជា
អ្នកវិនិយោគបរទេសច្រើនបំផុត របស់មីយ៉ាន់ម៉ាក្នុងរយៈពេល៤ខែចុងក្រោយ កាលពីឆ្នាំទៅគិតចាប់ពីខែតុលា មក។

អជ្ញាធរនៃប្រទេសសិង្ហបុរី បានប្រកាសដែរថាមីយ៉ាន់ម៉ាអាចទាក់ទាញយក ទំហំវិនិយោគពីអ្នកវិនិយោគិនសិង្ហបុរី ប្រមាណជា៥០៦លានដុល្លារ ដែលក្នុងនោះសេវាកម្មឯកជនមានទំហំ ប្រមាណជា២០៦លានដុល្លារវិស័យផលិតកម្មប្រមាណ ជា១១៤លានដុល្លារនិងវិស័យសំណង់ប្រមាណ ជា៦៤លានដុល្លារ។

គួរឲ្យដឹងដែរថាក្នុងឆ្នាំ សារពើពន្ធកាលពីឆ្នាំទៅមីយ៉ាន់ម៉ាអាច រកចំណូលបានពីការវិនិយោគពីបរទេសរហូតទៅដល់៣៧០០លាន
ដុល្លារពីបណ្តាក្រុមហ៊ុន ឯកជនបរទេសទាំងឡាយ៕ប្រែសម្រួល៖ស៊ុនលី

To Top