ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ប្រធានាធិបតីអាមេរិក ជួបគ្នាតាមទូរស័ព្ទ

យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអ៊ែលលោក Naftali Bennett និងប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃអាទិត្យនេះ
បានបើកកិច្ចពិភាក្សាគ្នា តាមទូរស័ព្ទមួយទៅលើបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ ព្រមទាំងបញ្ហាអន្តរជាតិជាច្រើនទៀតផងដែរ។

សេចក្តីថ្លែងការណ៍ដែលត្រូវបាន ធ្វើឡើងដោយការិយាល័យនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថាមេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នា ទៅលើបញ្ហាប្រឈមមុខរបស់តំបន់ ជាពិសេសសកម្មភាព តានតឹងដែលបង្កឡើងដោយអ៊ីរ៉ង់និងកម្មវិធីនុយក្លេអ៊ែរ។

ក្នុងនោះលោក Bennett ក៏បានធ្វើការថ្លែងអបអរសាទរចំពោះលោកប្រធានាធិបតីអាមេរិក Joe Biden ដែលបានសម្រេចជោគជ័យក្នុងការរៀបចំប្រតិបត្តិការ
សម្លាប់បានមេដឹកនាំ IS ដែលមានឈ្មោះថា Abu Ibrahim al-Hashimi al Quarayshi ដោយកត់សំគាល់ទៀតថាពិភពលោកបច្ចុប្បន្នកាន់តែមាន
សុវត្ថិភាពជាងមុន៕

ប្រែសម្រួល៖ស៊ុនលី
https://english.news.cn/20220207/6c14dc3feae94a3593d435ab5c524fab/c.html

To Top