ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រាយទ័ព ទៅលីទុយនេស៊ី

" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN នៅថ្ងៃចន្ទនេះបានឲ្យដឹងថា អធិកាបតីថ្មីអាល្លឺម៉ង់លោក Olaf Scholz បានធ្វើការលើកឡើងថា លោកបានត្រៀមរួចទៅហើយ ដើម្បីអាចធ្វើការដាក់ពង្រាយ កងកម្លាំងរបស់អាល្លឺម៉ង់ ទៅកាន់ប្រទេសលីទុយនេស៊ី។

លោកអធិកាបតីរូបនេះ ក៏បានបញ្ជាក់ដែរថា ការដាក់ពង្រាយទ័ពនេះធ្វើឡើង ក្នុងគោលបំណងសំខាន់ ដើម្បីអាចធ្វើការពង្រឹងភាពរឹងម៉ាំ របស់អឺរ៉ុបជាពិសេស សម្ព័ន្ធមិត្តរបស់ណាតូ និងជាការឆ្លើយទៅនឹងសកម្មភាពបង្កើន ចំនួនយោធារបស់រុស្សី នៅក្បែរព្រំដែនអ៊ុយក្រែន។

" "

លោក Scholz បានថ្លែងបញ្ជាក់បែបនេះថា ពួកយើងបានត្រៀមខ្លួន រួចរាល់ហើយក្នុងការប្រតិបត្តិការ ដែលចាំបាច់ទាំងឡាយក្នុងការពង្រឹង កម្លាំងការពាររបស់លីទុយនេស៊ី និងកងកម្លាំង ដែលដឹកនាំដោយអាល្លឺម៉ង់ ។

" "

អធិកាបតីរូបនេះក៏បានអះអាងដែរថា លោកនឹងធ្វើការពិភាក្សា សំណើក្នុងការដាក់ពង្រាយយោធានេះ ជាមួយនឹងមេដឹកនាំនៃ បណ្តាប្រទេសតំបន់ប៉ាល់តិច ដែលមានទាំងអេស្តូនីឡាត់វៀត និងលីទុយនេស៊ីផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top