ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលរុស្ស៊ី-បារាំង ជួបពិភាក្សាគ្នាលើ វិបត្ដិអ៊ុយក្រែន និងសន្ដិសុខតំបន់អឺរ៉ុប

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានជួបពិភាក្សាគ្នា អំពីវិបត្តិអ៊ុយក្រែន និងបញ្ហាសន្តិសុខនៅអឺរ៉ុប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកពូទីន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន រួមគ្នាជាមួយលោក ម៉ាក្រុង បន្ទាប់ពីកិច្ចពិភាក្សារយៈពេលជាច្រើនម៉ោង របស់ពួកគេនៅក្នុងវិមានក្រឹមឡាំងថា កិច្ចប្រជុំនេះ គឺមានលក្ខណៈអាជីវកម្ម និងមានប្រយោជន៍។

លោកពូទីន បានលើកឡើងថា កង្វល់ស្នូលរបស់រុស្ស៊ី លើសន្តិសុខមិនត្រូវបាន អើពើដោយសហរដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ខណៈដែលសម្ព័ន្ធមិត្តយោធា ព្យាយាមបង្រៀនរុស្ស៊ី អំពីទីកន្លែង និងរបៀបដាក់កងកម្លាំង ប្រដាប់អាវុធរបស់ខ្លួន។

លោក ពូទីន បានប្រាប់លោក ម៉ាក្រុង ថា ទីក្រុងគៀវ បដិសេធមិនអនុវត្តតាមកិច្ចព្រមព្រៀង Minsk ឆ្នាំ២០១៥ ស្តីពីការដោះស្រាយដោយសន្តិវិធីនៃបញ្ហាអ៊ុយក្រែន ហើយថែមទាំងមានបំណង ចង់រុះរើកិច្ចព្រមព្រៀងទៀតផង។

នៅក្នុងនោះដែរមេដឹកនាំកំពូលរុស្ស៊ី លោកពូទីន បានរំលឹកឡើងវិញនូវការប្រឆាំងរបស់រុស្ស៊ី ចំពោះការពង្រីកទៅភាគខាងកើត របស់អង្គការណាតូ ដែលផ្ដោតលើភាបតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន។

ក្នុងអំឡុងសន្និសីទសារព័ត៌មាននោះ លោក ម៉ាក្រុង បានលើកឡើងថា លោកជឿជាក់ថា នៅតែមានឱកាស ដើម្បីស្វែងរកផ្លូវសន្តិភាពសម្រាប់អឺរ៉ុប ដែលយន្តការថ្មី គឺចាំបាច់ដើម្បីធានាសន្តិសុខ និងកតិកាសញ្ញា ដែលមានស្រាប់គួរតែត្រូវបានរក្សាទុក ក្នុងពេលតែមួយ ៕

ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top