វ៉ាស៊ីនតោន៖ វិនិយោគិនអាមេរិកដ៏ល្បីល្បាញ លោក Jim Rogers បានលើកឡើងថា បំណុលជាតិរបស់សហរដ្ឋអាមេរិក ទំនងជាខ្ពស់ជាងដែល រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ទទួលស្គាល់ ហើយប្រទេសនេះមិនមាន ឱកាសងើបចេញពីរន្ធបំណុល បច្ចុប្បន្នរបស់ខ្លួនឡើយ។
លោក Rogers ត្រូវបានដកស្រង់សម្តី ដោយទូរទស្សន៍រុស្ស៊ី RT ដែលបានឲ្យដឹងនាពេលថ្មីៗនេះថា បំណុលជាតិរបស់សហរដ្ឋអាមេរិក បានលើសពី ៣០ ពាន់ពាន់លានដុល្លារអាមេរិក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកាលពីខែមុន “ប៉ុន្តែមានបំណុលរាប់សិប ពាន់ពាន់លានបន្ថែមទៀត”។
លោក Rogers បានលើកឡើងថា លោកគិតថាបន្ទុកបំណុលពិតប្រាកដគឺ ៧ដងនៃចំនួនផ្លូវការ។ លោក Rogers បានបន្ថែមថា “វាមិនមែនជាពេលវេលាល្អនោះទេ ក្នុងការក្លាយជាជនជាតិអាមេរិកវ័យក្មេង”។
លោកបានបន្ថែមទៀតថា លោកជឿជាក់ថា យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ពេលនេះ គឺត្រូវអង្គុយរង់ចាំរហូត ដល់មនុស្សជំនាន់ក្រោយ ត្រូវដោះស្រាយបញ្ហាបំណុល៕
ដោយ ឈូក បូរ៉ា