បរទេស៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានអះអាងថា អ្នកបើកបររថយន្តដឹកទំនិញដែលបន្តតវ៉ាប្រឆាំងនឹងវិធានការរឹតបន្តឹងទៅលើការការពារជំងឺកូវីដ១៩ នៅទីក្រុង Ottawa កំពុងព្យាយាម “រារាំង” លទ្ធិប្រជាធិបតេយ្យ និងយាយីអ្នកស្រុកដោយរូបភាព “ហិង្សា” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅក្នុងសភារបស់ប្រទេសកាណាដាកាលពីថ្ងៃចន្ទ – ដែលត្រូវបានឡោមព័ទ្ធដោយក្រុមអ្នកតវ៉ាចាប់តាំងពីថ្ងៃទី២៨ ខែមករា លោក Trudeau បានអះអាងថា ក្រុមបាតុករប្រឆាំងនឹងវិធានការរឹតបន្តឹងទៅលើការការពារជំងឺកូវីដ១៩ គឺបានបង្កការគំរាមកំហែងដ៏គ្រោះថ្នាក់ដល់សាធារណជន ក៏ដូចជារដ្ឋត្រឹមតែមួយ បន្ទាប់ពីទីក្រុង Ottawa បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន។
លោក Trudeau បានប្រកាសដោយបន្ថែមថា “បុគ្គលកំពុងព្យាយាមរារាំងសេដ្ឋកិច្ចរបស់យើង លទ្ធិប្រជាធិបតេយ្យរបស់យើង និងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង វាត្រូវតែបញ្ឈប់ ហើយថា ប្រជាជននៃទីក្រុង Ottawa មិនសមនឹងទទួលបានការយាយីនៅក្នុងសង្កាត់របស់ពួកគេទេ” ៕ប្រែសម្រួលៈ ណៃ តុលា