ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី កម្រិត៦,១រ៉ិចទ័រ វាយប្រហារតំបន់ភាគកណ្តាល មហាសមុទ្រអាត្លង់ទិច

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ថា គ្រោះរញ្ជួយដី កម្រិត៦,១រ៉ិចទ័រវាយ ប្រហារនៅភាគកណ្តាល មហាសមុទ្រអាត្លង់ទិច ។

ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា នៅថ្ងៃអង្គារវេលាម៉ោង១១និង៥៩នាទី ម៉ោង សកល មានករណីរញ្ជួយដីមួយ កម្រិត៦,១រ៉ិចទ័រ អង្រួននៅភាគកណ្តាល នៃមហាសមុទ្រអាត្លង់ទិច ។

ចំណុចកណ្តាលនៃគ្រោះរញ្ជួយដី មានជម្រៅ១០គីឡូម៉ែត្រ ហើយត្រូវបានកំណត់ដំបូងមានរង្វាស់ ០.៤០០៨ដឺក្រេនៃរយៈ ទទឹងប៉ែកខាងត្បូង និងមានរង្វាស់១៩.៨៦៧៦ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងលិច ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top