ព័ត៌មានអន្តរជាតិ

ព្យុះស៊ីក្លូនត្រូពិច Batsirai វាយប្រហារមកលើ ប្រទេសម៉ាដាហ្គាស្កា បណ្តាលឲ្យស្លាប់តិចបំផុត ២០នាក់

អង់តាណាណារីវ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ថា ចំនួនអ្នកស្លាប់សរុបចំនួន ២០នាក់ត្រូវបានកត់ត្រា កាលពីថ្ងៃចន្ទ នៅក្នុងប្រទេសម៉ាដាហ្គាស្ការ ។

ការិយាល័យគ្រប់គ្រងហានិភ័យ និងគ្រោះមហន្តរាយ បានរាយការណ៍បន្ទាប់ពី រងគ្រោះដោយព្យុះស៊ីក្លូនត្រូពិច Batsirai កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ការវាយតម្លៃពីលើអាកាស ពហុវិស័យនៃការខូចខាត ដែលបន្សល់ទុកដោយព្យុះស៊ីក្លូន Batsirai បានចាប់ផ្តើមនៅថ្ងៃចន្ទ នៅក្នុងប្រទេសម៉ាដាហ្គាស្កា ។ យោងតាមការប៉ាន់ស្មានចុងក្រោយ មនុស្សជាង ៦៩.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ បន្ទាប់ពីព្យុះស៊ីក្លូនបានបោកបក់ មកលើប្រទេសនេះ ។

ព្យុះស៊ីក្លូនត្រូពិច Batsirai បានបោកបក់កាលពីល្ងាចថ្ងៃសៅរ៍ ក្នុងប្រទេសម៉ាដាហ្គាស្កា ដោយទីតាំងពិតប្រាកដ ត្រូវបានត្រួតពិនិត្យនៅចម្ងាយ ១៤គីឡូម៉ែត្រភាគខាងជើង នៃទីក្រុង Mananjary ចម្ងាយ៥៣៥គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានី Antananarivo ។ ព្យុះ Batsirai បានឆ្លងប្រទេសពីខាងកើតទៅខាងលិច មុនពេលចេញទៅសមុទ្រ កាលពីថ្ងៃអាទិត្យនៅក្នុងប៉ុស្តិ៍ ម៉ូហ្សាំប៊ិក (Mozambique) ។

គេប៉ាន់ប្រមាណថា មនុស្ស១៥០.០០០នាក់ អាចត្រូវបានផ្លាស់ទីលំនៅ ដោយធ្វើឲ្យមានករណីបាក់ដី និងការកើនឡើងកម្រិតទឹកទន្លេ និងប្រឡាយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top