ព័ត៌មានអន្តរជាតិ

បទវិភាគ៖ សហរដ្ឋអាមេរិក ប៉ុនប៉ងយកបញ្ហាតៃវ៉ាន់ ធ្វើជាលេសដើម្បីទប់ស្កាត់ ការអភិវឌ្ឍរបស់ប្រទេសចិន ពិតជានឹងទទួលបរាជ័យ ជាក់ជាមិនខាន

នៅថៃ្ងទី ៧ ខែកុម្ភៈ រដ្ឋាភិបាលអាមេរិក បានសម្រេចចិត្តថា នឹងលក់ “សេវាកម្មវិធីគ្រាប់មីស៊ីល Patriot” និង “គម្រោងឃ្លាំមើលសមរភូមិ” ក្នុងតម្លៃប្រហែល ១រយលានដុល្លារអាមេរិក ទៅឱ្យចិនតៃវ៉ាន់ ។

នេះជាលើកទីពីរ ដែលបានលក់អាវុធ ទៅឱ្យចិនតៃវ៉ាន់ បន្ទាប់ពីរដ្ឋបាលអាមេរិកបច្ចុប្បន្ន បានឡើងកាន់មុខតំណែងមក ។ ក្រុងវ៉ាស៊ីនតោន បានល្មើសម្តងហើយម្តងទៀត នូវពាក្យសន្យាខាងនយោបាយ ដែលមិនគាំទ្រឱ្យ “តៃវ៉ាន់ឯករាជ្យ” និងយកបញ្ហាតៃវ៉ាន់ ធ្វើជាលេសប៉ុនប៉ងជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ចិន ជាច្រើនលើកច្រើនសារ ទង្វើដ៏អាក្រក់របស់របស់អាមេរិកបែបនេះ បានបង្ហាញយ៉ាងពេញលេញថា សហរដ្ឋអាមេរិក គឺជាអ្នកបំផ្លាញធំបំផុត នូវសន្តិភាពនិងស្ថិរភាព នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ។

សហរដ្ឋអាមេរិក បានអះអាងថា សេចក្តីព្រាងច្បាប់ ស្តីពីការលក់អាវុធទៅឲ្យតៃវ៉ាន បានធ្វើឡើងលើមូលដ្ឋាន នៃអ្វីដែលហៅថា “ច្បាប់ទំនាក់ទំនងជាមួយតំបន់តៃវ៉ាន់” ដើម្បីជួយតៃវ៉ាន់ឱ្យឆ្លើយតបនឹងអ្វីដែលហៅថា “ការគំរាមកំហែងក្នុងតំបន់” ។ ប៉ុន្តែតាមពិតទៅ មិនថានិយាយពីវិស័យហេតុផលច្បាប់ ឬក៏លេសសម្រាប់លក់អាវុធក៏ដោយ ក៏សុទ្ធតែអាចឃើញថា ពាក្យទាំងនេះរបស់សហរដ្ឋអាមេរិក គ្មានភស្តុតាងអ្វីទាល់តែសោះ រហូតដល់បានបំភ្លៃការពិតទាំងស្រុង ។

ទីមួយ អនុលោមតាមសេចក្តីប្រកាសរួម ៣ ច្បាប់រវាងចិននិងអាមេរិក ជាពិសេសសេចក្តីប្រកាសរួម”១៧ សីហា” អាមេរិកទទួលស្គាល់ថា នៅលើពិភពលោក មានប្រទេសចិនតែមួយ តៃវ៉ាន់ជាចំណែកមួយរបស់ប្រទេសចិន ដែលមិនអាចកាត់ផ្តាច់បាន រដ្ឋាភិបាលសាធារណរដ្ឋ ប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ របស់ប្រទេសចិន ។ អាមេរិកគួរគោរព គោលការណ៍ប្រទេសចិនតែមួយ និងសេចក្តីប្រកាសរួម ៣ ច្បាប់រវាងចិននិងអាមេរិក ។ នេះគឺជាមូលដ្ឋាននយោបាយ នៃទំនាក់ទំនងរវាងចិន និងអាមេរិក ។

ទីពីរ ការពិតបានបញ្ជាក់ម្តងហើយម្តងទៀតថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ កំពុងប្រឈមនឹងភាពតានតឹងជុំថ្មីមួយ មូលហេតុពីឬសគល់ គឺ ដោយមកពីអាជ្ញាធរតៃវ៉ាន់ ប៉ុនប៉ង់” ពឹងផ្អែកទៅលើអាមេរិក ដើម្បីស្វែងរកការចង់ឱ្យតៃវ៉ាន់ឯករាជ្យ” ម្តងហើយម្តងទៀត ដោយឡែកមនុស្សមួយចំនួន របស់អាមេរិក មានចេតនាប៉ុនប៉ង “ទប់ស្កាត់ការអភិវឌ្ឍ របស់ប្រទេសចិន” ដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស ។

មួយផ្នែក រដ្ឋាភិបាលអាមេរិក ប៉ុនប៉ងប្រើសន្លឹកបៀតៃវ៉ាន់ ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន មួយផ្នែកទៀត អាមេរិកបានញុះញង់ ឱ្យស្ថានការណ៍នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ មានភាពតានតឹងដែលធ្វើឱ្យតៃវ៉ាន់ ចងជាប់ជាមួយនឹងអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌាប៉ាស៊ីហ្វិក” របស់អាមេរិក និងឆក់យកផលប្រយោជន៍ផ្ទាល់ខ្លួន យ៉ាងច្រើនពីការលក់អាវុធ ទៅឱ្យតៃវ៉ាន់ ។

សូមបញ្ជាក់ថា បញ្ហាតៃវ៉ាន់ជាបញ្ហាសំខាន់បំផុត និងរសើបបំផុតក្នុងទំនាក់ទំនងរវាងចិន និងអាមេរិក ។ បុរេលក្ខខណ្ឌសម្រាប់ឱ្យទំនាក់ទំនង រវាងចិននិងអាមេរិក វិលត្រឡប់ទៅរកផ្លូវអភិវឌ្ឍន៍ ប្រកបដោយភាពរឹងមាំនិងសិ្ថរភាព គឺ អាមេរិកចាំបាច់ត្រូវបញ្ឈប់ ការប្រាស្រ័យទាក់ទងជាផ្លូវការ ជាមួយអាជ្ញាធរតៃវ៉ាន់ភ្លាម ទោះតាមទម្រង់ណាក៏ដោយ មិនបញ្ចេញសញ្ញាខុសឆ្គងណា ទៅកាន់ពួកបំបែកបំបាក់ ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ព្រមទាំងបញ្ឈប់លេងកលល្បិច ដែលនិយាយផ្សេងធ្វើផ្សឹង ។

សហរដ្ឋអាមេរិកចាំបាច់ ត្រូវគោរពតាមគោលការណ៍ចិនតែមួយ យ៉ាងពិតប្រាកដ លុបបំបាត់ផែនការលក់អាវុធ ទៅឱ្យតៃវ៉ាន់ភ្លាម បញ្ឈប់ទំនាក់ទំនងខាងយោធា ជាមួយតំបន់តៃវ៉ាន់ ក៏ដូចជាបញ្ឈប់ការ ប្រើប្រាស់ពួកបំបែកបំបាក់ ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ដើម្បីបំផ្លាញផលប្រយោជន៍របស់ចិន ។ បើពុំនោះសោត ចិនមុខជានឹងចាត់វិធានការដ៏ត្រឹមត្រូវ និងខ្លាំងក្លាដើម្បីគាំពារយ៉ាងមុតមាំ នូវអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន ជាក់ជាមិនខាន ។ ប្រទេសចិននឹងធ្វើដូចអ្វី ដែលខ្លួនបានសន្យាយ៉ាងដាច់ខាត !

To Top