ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងអះអាងថា ខ្លួនអាចអង្រួនពិភពលោក ដោយការបាញ់មីស៊ីល សំដៅទៅកាន់សហរដ្ឋអាមេរិក

បរទេស៖ កូរ៉េខាងជើងបានអះអាងថា ខ្លួនអាច “អង្រួនពិភពលោក” ដោយការបាញ់មីស៊ីលទៅកាន់សហរដ្ឋអាមេរិក ហើយបានស្នើថា ខ្លួនមានគ្រាប់បែកអ៊ីដ្រូសែន មីស៊ីលផ្លោងអន្តរទ្វីប និងមីស៊ីលល្បឿនលឿនជាងសំឡេងនៅក្នុងការកម្ចាត់របស់ខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃអង្គារថា “នៅក្នុងពិភពលោកសព្វថ្ងៃនេះ ដែលប្រទេសជាច្រើនខ្ជះខ្ជាយពេលវេលាក្នុងការដោះស្រាយជាមួយសហរដ្ឋអាមេរិក ជាមួយនឹងការចុះចូល និងស្តាប់បង្គាប់ដោយងងឹតងងុល មានតែប្រទេសរបស់យើងនៅលើភពផែនដីនេះទេ ដែលអាចអង្រួនពិភពលោកដោយការបាញ់មីស៊ីលជាមួយដីគោករបស់សហរដ្ឋអាមេរិកក្នុងរយៈចម្ងាយឆ្ងាយ” ។

ក្រសួងការបរទេសកូរ៉េខាងជើង បន្តថា «មានប្រទេសជាង 200 នៅលើពិភពលោក ប៉ុន្តែមានតែប្រទេសមួយចំនួនប៉ុណ្ណោះដែលមានគ្រាប់បែកអ៊ីដ្រូសែន មីស៊ីលផ្លោងអន្តរទ្វីប និងមីស៊ីលល្បឿនលឿនជាងសំឡេង»។ ក្រសួងការបរទេសក៏បានហៅការសាកល្បងកាំជ្រួចថ្មីៗរបស់ខ្លួនថា ជា “សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់” ប៉ុន្តែបានសង្កត់ធ្ងន់ថាប្រទេសនេះចាប់អារម្មណ៍ជាទីបំផុតចំពោះ “ការកំញើញផ្នែកសង្គ្រាម” ៕ប្រែសម្រួលៈ ណៃ តុលា

To Top