ព័ត៌មានអន្តរជាតិ

រុស្សី ទាមទារ ២ចំណុច ពីតាលីបង់ ដើម្បីអាចឲ្យបរទេស ទទួលស្គាល់រដ្ឋាភិបាល

" "

បរទេស៖ ប្រទេសរុស្សី បានសន្យាក្នុងការជួយគាំទ្រ ដល់រដ្ឋាភិបាលតាលីបង់ ដើម្បីអាចឲ្យបណ្តាប្រទេសលើលោក នឹងនាំគ្នាទទួលស្គាល់ ប៉ុន្តែក្នុងនោះរុស្សីបានធ្វើការ ប្រកាសតាលីបង់គួរតែអនុវត្តចំណុច ២សំខាន់ៗជាមុនសិន។

យោងតាមការចេញផ្សាយរបស់ RT របស់រុស្សីនៅថ្ងៃពុធ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់របស់រុស្សីលោក Zamir Kabulov
បានប្រកាសនៅលើបណ្តាញសង្គម Twitter របស់ខ្លួនថាតាលីបង់ ត្រូវធ្វើការកែប្រែចំណុចចំនួន២ គឺបញ្ហាចម្រុះជាតិសាសនិងបញ្ហា
សិទ្ធមនុស្សនៅក្នុងប្រទេស។

" "

លោក Zamir បានបញ្ជាក់ថា រដ្ឋាភិបាលតាលីបង់ចាំបាច់ ត្រូវមានសមាជិកពីបណ្តាជាតិសាសន៍ ផ្សេងក្រៅតែពីសមាជិក ក្រុមតាលីបង់គ្នាឯង
ហើយមួយទៀតគឺបញ្ហាសិទ្ធមនុស្ស ជាពិសេសស្ត្រីក្នុងការទទួលបាន សិទ្ធធ្វើការងារនិងបំពេញការរៀនសូត្រ ដូចជាមនុស្សប្រុសដែរ ៕

" "

ប្រែសម្រួល៖ ស៊ុន លី

To Top