បរទេស៖ សភារបស់ប្រទេស ស្លូវ៉ាគី បានអនុម័តលើសន្ធិសញ្ញាការពារជាតិ ដែលមានលក្ខណៈ ប៉ូលមួយ ដែលសហរដ្ឋអាមេរិក នឹងប្រើប្រាស់មូលដ្ឋានទ័ពអាកាស Malacky-Kuchyna និង Sliac របស់ប្រទេសនេះ សម្រាប់រយៈពេល ១០ ឆ្នាំ និងបង់ប្រាក់ចំនួន ១០០ លានដុល្លារដល់រដ្ឋាភិបាលទីក្រុង Bratislava ដើម្បីធ្វើទំនើបកម្មមូលដ្ឋាន ទ័ពអាកាសទាំងពីរនេះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីការជជែកដេញដោលគ្នាយ៉ាងខ្លាំងកាលពីថ្ងៃពុធ សមាជិកចំនួន ៧៩ នាក់នៃសភាស្លូវ៉ាគីដែលមានអសនៈចំនួន ១៥០ បានគាំទ្រកិច្ចព្រមព្រៀងនេះ ខណៈដែល ៦០នាក់ទៀត បានបោះឆ្នោតប្រឆាំង។

កិច្ចព្រមព្រៀង ដែលចុះហត្ថលេខា ដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគីលោក Jaroslav Nad កាលពីថ្ងៃទី៣ ខែកុម្ភៈ នៅតែត្រូវផ្តល់សច្ចាប័ន ដោយប្រធានាធិបតី នៃប្រទេសនៅអឺរ៉ុបកណ្តាលមួយនេះ គឺលោកស្រី Zuzana Caputova ដែលជាក់ស្តែងគាំទ្រកិច្ចព្រមព្រៀងនេះ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
