បរទេស៖ កាសែតបាងកកប៉ុស្តិ៍នៅ ថ្ងៃព្រហស្បតិ៍នេះបានចេញផ្សាយថា ប្រទេសហ្វីលីពីនទីបំផុតបានសម្រេចចិត្តក្នុងការបើកទ្វា ប្រទេសរបស់ខ្លួនឡើងវិញបន្ទាប់ពីបានបិទនិងដាក់បម្រាមមិនឲ្យ
មានការធ្វើដំណើរនៃភ្ញៀវ បរទេសចូលមកកាន់ប្រទេសរបស់ខ្លួនឡើយរយៈពេល២ឆ្នាំ ចុងក្រោយនេះ។
ការសម្រេចចិត្តលប់ចោល បម្រាមធ្វើដំណើរនិងការប្រកាសបើកទ្វាប្រទេសឡើងវិញនេះ ធ្វើឡើងចំពោះបណ្តាប្រទេសដែលទាំង អស់ប្រមាណជា១៥៧ដែលសុទ្ធតែជាប្រទេសមានអត្រា ចាក់វ៉ាក់សាំងស្ទើរ
រួចរាល់ហើយត្រូវបានហ្វីលីពីន ផ្តល់ទិដ្ឋការដោយមិនគិតថ្លៃទៀតផងនៅ ក្នុងដំណាក់កាលថ្មីដែលហ្វីលីពីនហោះថាជា Next Chapter in the road to recovery។
គួរឲ្យដឹងដែរថាប្រទេសហ្វីលីពីន ជាប្រទេសដែលមានភាពទាក់ទាញបំផុត ចំពោះអាកាសធាតុបែបត្រូពិកនិងជាពិសេសឆ្នេរសមុទ្រប៉ុន្តែ កាលពីឆ្នាំ២០១៩ដល់ឆ្នាំ២០២០ចំនួនទេសចរណ៍របស់ប្រទេសនេះបាន
ធ្លាក់ចុះដល់ទៅ៨២ភាគរយ។
ក្រោយការប្រកាសបើកទ្វាភ្លាម ហ្វីលីពីនបានស្វាគមន៍ភ្ញៀវបរទេសដល់ទៅ៧០០០នាក់ គិតត្រឹថ្ងៃព្រហស្បតិ៍នេះហើយសង្ឃឹមថាចំនួននេះ នឹងបន្តកើនឡើងដល់ទៅ១០០០០នាក់ទៅ ១២០០០នាក់ជារៀងរាល
ថ្ងៃនៅក្នុងខែជាបន្តបន្ទាប់ខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី