Covid-19

ឥណ្ឌូនេស៊ី រកឃើញអ្នកឆ្លង ជំងឺកូវីដ-១៩ថ្មីជាង ៤០.០០០នាក់

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួងសុខាភិបាលបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍បានបញ្ជាក់ ពីករណីឆ្លងកូវីដ-១៩ថ្មី ចំនួន៤០.៦១៨ករណី ដែលបង្កើនចំនួនអ្នកឆ្លងដល់ ៤.៦៦៧,៥៥៤នាក់ ។

យោងតាមក្រសួងសុខាភិបាល ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះបានកើនឡើង ៧៤នាក់ដល់ ១៤៤.៨៥៨នាក់ ខណៈមនុស្សចំនួន ១៨.១៨២នាក់ទៀត បានជាសះស្បើយពីជំងឺនេះ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកជាសះស្បើយ សរុបកើនដល់ ៤.២៣៤.៥១០ នាក់ ។

ខណៈដែលរដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងពន្លឿនកម្មវិធីចាក់វ៉ាក់សាំង ថ្នាក់ជាតិរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ មនុស្សជាង ១៨៧,៦៩លាននាក់ បានទទួលវ៉ាក់សាំងលើកទីមួយ ខណៈដែលជាង ១៣៣,៧០លាននាក់ បានចាក់វ៉ាក់សាំងលើកទី២។

ប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំនៅក្នុងខែមករាឆ្នាំមុន បន្ទាប់ពីអាជ្ញាធរបានអនុម័ត ការប្រើប្រាស់ជាបន្ទាន់នៃវ៉ាក់សាំង Sinovac របស់ប្រទេសចិន ។

ដោយមានគោលបំណង ចាក់វ៉ាក់សាំងឱ្យបានពេញលេញ ដល់មនុស្ស ២០៨,២លាននាក់ក្នុងប្រទេស រដ្ឋាភិបាលបានចំនួនជាង ៣២៧,៧៩លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី៣ផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top