បរទេស៖ ប៉ូលីស នៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្រកាសថា បានឈានទៅដល់ការចាប់ខ្លួន បានក្រុមជនសង្ស័យ ៣នាក់ ដែលមានការពាក់ព័ន្ធទៅនឹង ក្រុមភេវរកម្មជ្រុលនិយម IS នៅក្នុងខេត្ត Bengkulu។
អ្នកនាំពាក្យរបស់ប៉ូលីសលោក Ahmad Ramadhan បានបញ្ជាក់ថាជនសង្ស័យទាំង៣ ត្រូវបានចាប់ខ្លួនដោយអង្គភាព ពិសេសប្រឆាំងភេវរកម្ម Densus 88 តាំងតែពីថ្ងៃពុធដែលក្រុមនេះ គឺជាក្រុមដែលមានឈ្មោះថា Jamaah Islamiyah (JI) ជាក្រុមមានទំនាក់ទំនង យ៉ាងជិតស្និទជាមួយនឹង IS។

លោក Ahmad បានបញ្ជាក់ថាជនសង្ស័យទាំង ៣នាក់ គឺជាមនុស្សដើរតួដ៏សំខាន់ក្នុងការ រ៉ៃអង្គាសលុយនិងជួយទៅដល់សមាជីកក្រុមផ្សេងទៀត ដែលបច្ចុប្បន្នសុទ្ធតែ ស្ថិតនៅក្នុងបញ្ជីតាមចាប់ខ្លួន របស់ប៉ូលីសដូចគ្នាផងដែរ។
គួរឲ្យដឹងដែរថាក្រុម JI ជាអង្គភាពភេវរកម្មដែល ត្រូវបានឥណ្ឌូនេស៊ីចោទប្រកាន់ ជាយូរមកហើយថាបានចូលរួម ពាក់ព័ន្ធនឹងសកម្មភាព បំផ្ទុះភេវរកម្មជាច្រើនមកលើ ប្រទេសបូករួមទាំងការវាយប្រហារ ដ៏អាក្រក់បំផុតមួយនៅកោះបាលី កាលពីខែតុលាឆ្នាំ២០០២ ដែលគ្រានោះបានធ្វើឲ្យមនុស្សដល់ទៅ ២០២នាក់បាត់បង់ជីវិត ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
