បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានបើកកិច្ចពិភាក្សាគ្នា មួយជាមួយនឹងប្រធានាធិបតីបារាំង Emmanuel Macron អំពីអ្វីដែលមេដឹកនាំបារាំងរូបនេះ បានបំពេញទស្សនកិច្ចទៅកាន់ ប្រទេសរុស្សី និងប្រទេសអ៊ុយក្រែន ២ថ្ងៃកន្លងមក។
សេចក្តីប្រកាសនេះត្រូវបាន ធ្វើឡើងដោយសេតវិមានអាមេរិក ហើយបញ្ជាក់ដែរថា គឺជាជំនួបគ្នាលើកទី២ ហើយដោយមេដឹកនាំអាមេរិក និងបារាំងនៅក្នុងសប្តាហ៍នេះ ហើយក៏បាន លើកឡើងពីបញ្ហាការទូតមួយចំនួនទៀត មកធ្វើជាប្រធានបទផងដែរ ក្រៅតែពីបញ្ហារុស្សីនិងអ៊ុយក្រែន។
គួរឲ្យដឹងដែរថា លោក Macron បានជួបជាមួយនឹលោក Putin នៅថ្ងៃចន្ទហើយបញ្ជាក់ថា រុស្សីនិងអឺរ៉ុប នៅតែមានឱកាសស្វែងរកវិធី ដោះស្រាយដោយសន្តិភាព ជាមួយគ្នាខណៈ ដែលនៅថ្ងៃអង្គារបន្ទាប់លោក Macron ក៏បានជួបប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ផងដែរនិងព្រមទាំង បានចុះកិច្ចព្រមព្រៀង ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិដឹកជញ្ជុន និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
