ព័ត៌មានអន្តរជាតិ

ហ្វាំងឡង់ត្រៀម ចុះកុងត្រាទិញយន្តហោះ F-35 ប្រមាណជា៦៤គ្រឿង

បរទេស៖នៅថ្ងៃសុក្រនេះគេជឿជាក់ថា ប្រទេសហ្វាំងឡង់នឹងត្រូវធ្វើការ ចុះហត្ថលេខាជាផ្លូវការ
ក្នុងការទិញយកយន្តហោះ ចម្បាំង F-35 ពីសហរដ្ឋអាមេរិកជាច្រើនគ្រឿង។

ប្រភពពីអាមេរិកបានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែរថាយន្តហោះចម្បាំងថ្មីៗ ទាំងនេះនឹង
ក្លាយទៅជាជំហ៊ានថ្មីមួយទៀត ដើម្បីអាចបន្តដាក់ពង្រាយកម្លាំងការពារក្នុងរយៈពេលប៉ុន្មានឆ្នាំ
ខាងមុខទៅនឹងក្បែរព្រំដែនជាមួយនឹងប្រទេសរុស្សី។

កាលពីខែធ្នូកន្លងមកហ្វាំងឡង់ធ្លាប់បាននិយាយហើយថានឹងធ្វើការជំនួសយន្តហោះអាយុកាលចាស់ៗ
ដូចជាF/A-18 ជាមួយនឹងយន្តហោះ F-35 ចំនួន៦៤គ្រឿងពីអាមេរិកព្រមទាំងសព្វាវុធមួយចំនួន
ទៀតផងដែរដែលមាន តម្លៃរហូតទៅដល់ ៩៤០០លានដុល្លារ៕ ប្រែសម្រួល៖ស៊ុនលី

To Top