បរទេស៖ រដ្ឋាភិបាលអាមេរិករបស់លោកប្រធានាធិបតី Joe Biden នៅថ្ងៃសុក្រនេះត្រូវបានគេដឹងថាបានធ្វើការអនុម័តក្នុងការលក់ អាវុធដែលមានតម្លៃរហូតទៅដល់១៤ពាន់លានដុល្លារ ឲ្យទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីអាចយកទៅប្រឈមមុខទៅ នឹងការគម្រាមកំហែងពីសំណាក់ មហាយក្សចិន។
សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយ ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានឲ្យដឹងទៀតដែរថាសព្វាវុធភាគច្រើន គឺជាយន្តហោះចម្បាំង ប្រភេទ F-15ចំនួន ដល់ទៅ៣៦គ្រឿង ព្រមទាំងឧបករណ៍ពាក់ព័ន្ធ មួយចំនួនធំទៀត។
រំលឹកដែរថាកិច្ចព្រមព្រៀងទិញលក់នេះ ធ្វើឡើងបន្ទាប់ពីមានដំណើរទស្សនកិច្ចមួយ របស់លោករដ្ឋមន្ត្រីក្រសួងការ បរទេសអាមេរិក Antony Blinken ទៅកាន់ប្រទេសឥណ្ឌូនេស៊ីកាលពីខែធ្នូកន្លងមក។
គួរឲ្យដឹងដែរថាកន្លងមកកិច្ចព្រមព្រៀងនេះ ត្រូវបានបន្តពន្យាពេលរហូតមកដោយសារ បញ្ហាសិទ្ធមនុស្សនៅក្នុងប្រទេសប៉ុន្តែដោយសារតែមានការកើនឡើង នៃសំពាធពីសំណាក់ ប្រទេសចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទើបធ្វើឲ្យអាមេរិក ផ្លាស់ប្តូរចិតមកវិញ៕
ប្រែសម្រួល៖ស៊ុនលី