បរទេស៖ អាជ្ញាធរបាននិយាយថា ប្រទេសចិនបានបញ្ឈប់ការទិញសាច់គោ ផលិតផលទឹកដោះគោ និងស្រាបៀរពីប្រទេសលីទុយអានី ខណៈដែលជម្លោះកាន់តែស៊ីជម្រៅជុំវិញទំនាក់ទំនងរបស់រដ្ឋបាល់ទិកជាមួយកោះតៃវ៉ាន់។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារលីទុយអានីមួយរូប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលគយទូទៅរបស់ប្រទេសចិន បានផ្អាកការនាំចេញដោយលើកឡើងពី “កង្វះឯកសារ” ។
ការផ្អាកនេះ បានកើតឡើងបន្ទាប់ពីប្រទេសលីទុយអានី បានអនុញ្ញាតឱ្យកោះតៃវ៉ាន់ បើកស្ថានទូតជាក់ស្តែងនៅទីនោះ។ វាអាចជំរុញរឿងរបស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសចិនដោយចោទប្រកាន់ថា មានការរើសអើងចំពោះរដ្ឋជាសមាជិកមួយ។
សេវាអាហារ និងបសុពេទ្យរដ្ឋរបស់ប្រទេសលីទុយអានី បាននិយាយថា ខ្លួនមិនទាន់បានទទួលការជូនដំណឹងណាមួយពីប្រទេសចិនថា ព័ត៌មាន ឬទិន្នន័យណាមួយត្រូវបានខកខាន ឬខ្វះខាតនោះទេ។ ទីភ្នាក់ងារនេះបាននិយាយថា អាជ្ញាធរចិនបានធ្វើសវនកម្មពីចម្ងាយលើអ្នកនាំចេញសាច់គោ និងត្រីរបស់លីទុយអានីក្នុងឆ្នាំ 2020៕
ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									