ព័ត៌មានអន្តរជាតិ

តម្លៃប្រេង កើនឡើងចំពេល មានភាពតានតឹង ភូមិសាស្ត្រនយោបាយ

ញូវយ៉ក៖តម្លប្រេងបានឡើងថ្លៃ កាលពីថ្ងៃសុក្រ ខណៈភាពចលាចល នៅតែមាន នៅលើវិបត្ដិប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមីនា បានបន្ថែម ៣,២២ដុល្លារអាមេរិក ឬ ៣,៦ភាគរយដើម្បីទូទាត់នៅតម្លៃ ៩៣,១០ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange ។

ប្រេងឆៅ Brent សម្រាប់ចែកចាយខែមេសា បានកើនឡើង ៣,០៣ ដុល្លារ ឬ ៣,៣ភាគរយ មកបិទនៅតម្លៃ ៩៤,៤៤ ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange ។ ការប្រមូលផ្តុំទីផ្សារ បានកើតឡើងនៅពេលដែល ឈ្មួញមានការព្រួយបារម្ភ អំពីភាពតានតឹង រវាងរុស្ស៊ី និងអ៊ុយក្រែន។

នៅពេលដែលភាពមិនច្បាស់លាស់នៅតាមព្រំដែនរុស្ស៊ី-អ៊ុយក្រែន នៅតែបន្តកើនឡើង កិច្ចខិតខំប្រឹងប្រែងការទូត ដែលពឹងផ្អែកខ្លាំង កំពុងដំណើរការក្នុងគោលបំណងដោះស្រាយ ភាពតានតឹង តាមរយៈការដោះស្រាយដោយសន្តិវិធី។

តម្លៃប្រេងក៏ទទួលបានការគាំទ្រខ្លះដែរ បន្ទាប់ពីទីភ្នាក់ងារ ថាមពលអន្តរជាតិ (IEA) បានព្រមានថា គម្លាតរវាងទិន្នផល OPEC+ និងកម្រិតគោលដៅរបស់ខ្លួនបានកើនឡើងក្នុងខែមករា។

IEA បានឲ្យដឹងនៅក្នុងរបាយការណ៍ ប្រចាំខែរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា “កង្វះខាតនោះត្រូវបានគេរំពឹងថា នឹងកាន់តែស៊ីជម្រៅនៅពេលដែលសមាជិក OPEC+ មួយចំនួនតស៊ូជា មួយនឹងឧបសគ្គផលិតកម្ម ដែលធ្វើឲ្យទីផ្សារកាន់តែតឹងតែង”៕

ដោយ ឈូក បូរ៉ា

To Top